តើហេតុអ្វីបានជាខ្ញុំគួរផឹកទឹកឱ្យបានច្រើនមុនពេលហាត់ប្រាណ? តើផលប៉ះពាល់អ្វីខ្លះដែលកើតឡើង ប្រសិនបើខ្ញុំហាត់ប្រាណទាំងខ្វះជាតិទឹកក្នុងរាងកាយ?
បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា អ្នកលេងកីឡា និង អ្នកហាត់ប្រាណ គួរតែផឹកទឹកឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ជាមុនសិន មុននឹងអ្នកចាប់ផ្ដើមលេងកីឡា និង ហាត់ប្រាណ។ ការណែនាំបែបនេះ ដោយសំអាងថា វាបានជួយបន្ថយការស្រេកឃ្លានរបស់អ្នក ព្រមទាំងជួយសម្រួលដល់មុខងារមួយចំនួនក្នុងរាងកាយ ក្នុងអំឡុង និងក្រោយពេលហាត់ប្រាណផងដែរ។ ជាពិសេសទៅទៀតនោះ បើជាតិទឹកក្នុងរាងកាយយើងច្រើន នោះយើងក៏អាចបញ្ចេញញើសនិងជាតិពុលបានច្រើនទៅតាមនោះផងដែរ។
ផ្ទុយទៅវិញ បើអ្នកលេងកីឡា និង ហាត់ប្រាណ ទាំងដែលជាតិទឹកក្នុងរាងកាយរបស់អ្នកមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកប្រឈមបញ្ហាសុខភាពមួយចំនួន ក្រោយពីហាត់ប្រាណ រួមមាន៖
- ចរន្តឈាមដឹកនាំអុកស៊ីសែនទៅកាន់កោសិកាមិនបានល្អ
- ខូចខាតដល់កោសិកាស្បែកឆាប់ចាស់ និងជ្រីវជ្រួញ
- ដង្ហើមខ្លីដោយសារតែសម្ពាធបេះដូងកើនឡើង និងប្រឈមជំងឺបេះដូងដោយសារតែសម្ពាធឈាមខ្ពស់
- អាចបង្កឱ្យត្រង់បរិវណភ្នែកហើម និងមានស្នាមខ្មៅ
- បាត់បង់ថាមពលដោយសារតែអស់កម្លាំង
- បន្ទាប់ពីលេងកីឡា ឬហាត់ប្រាណ អ្នកអាចនឹងឈឺសាច់ដុំក្នុងរយៈពេលយូរថ្ងៃ
ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (SokhaKrom)