(+855) 11 909 020 / 69 909 011

បញ្ហាខួរឆ្អឹង ដែលអាចឲ្យអ្នកពិការបាន

ដូចអ្នកធ្លាប់បានដឹងរួចមកហើយ អំពីតួនាទីដ៏សំខាន់នៃខួរឆ្អឹង ហើយប្រសិននៅពេលខួរឆ្អឹងមានបញ្ហា នោះផលប៉ះពាល់អ្វីខ្លះដែលនឹងអាចកើតមានឡើង?

វីរុសមួយប្រភេទមានឈ្មោះថា Poliovirus ដែលត្រូវបានដឹងថា អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយវាយលុកចូលក្នុងក្នុងខួរក្បាល ខួរឆ្អឹងខ្នងបង្កឲ្យអ្នកជំងឺខ្វិន និងស្លាប់ក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់។
 
១. សញ្ញាសម្គាល់ណាខ្លះជាបញ្ហាខួរឆ្អឹងបង្កពីវីរុស Polio?


ចន្លោះ ៧២% ទៅ ១០០% នៃអ្នកជំងឺដែលបង្កពី Poliovirus មិនត្រូវបានបង្ហាញចេញជារោគសញ្ញាណាមួយឡើយ។ ជាក់ស្តែង ត្រឹមម្នាក់ក្នុងអ្នកជំងឺ៤នាក់ នឹងមានសញ្ញាដូចផ្តាសាយ រួមមាន ឈឺក គ្រុនក្តៅ អស់កម្លាំង ចង្អោរ ឈឺក្បាល ឈឺពោះ ដែលអាចបាត់ទៅវិញក្នុងរយៈពេល២ ទៅ៥ថ្ងៃបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ មួយភាគតូចនៃអ្នកឆ្លងវីរុសនេះ នឺងវិវឌ្ឍទៅជាសញ្ញាធ្ងន់ធ្ងរបន្ថែមទៀតដែលប៉ះពាល់ដល់ខួរក្បាល និង ខួរឆ្អឹងខ្នង៖
• ស្ពឹកស្រពន់៖ អ្នកជំងឺមានអារម្មណ៍ហាក់ដូចជាមានម្ជុលចាក់ៗនៅជើង
• រលាកស្រោមខួរ៖ ការបង្ករោគឆ្លងដល់ស្រាមខួរឆ្អឹង និងខួរឆ្អឹងខ្នង ដែលកើតឡើងប្រហែលម្នាក់ក្នុង២៥នាក់នៃអ្នកឆ្លង
• ខ្វិន៖ អ្នកជំងឺមិនអាចធ្វើចលនាផ្នែកណាមួយនៃរាងកាយបាន ឬសភាពខ្សោយលើម្រាមដៃ ជើង ឬទាំងពីរ អាចកើតម្នាក់ក្នុងចំណោម២០០នាក់នៃអ្នកជំងឺ។

ខ្វិនជាសញ្ញាធ្ងន់ធ្ងរបំផុតចំពោះករណីនៃបញ្ហាខួរឆ្អឹងខ្នងដែលវាអាចនឹងនាំទៅដល់ពិការភាព និងស្លាប់បានភ្លាមៗ។ ចន្លោះពី២ទៅ១០នាក់ នៃមនុស្ស១០០នាក់ដែលមានសញ្ញាខ្វិនបណ្តាលមកពីវីរុស Polio ត្រូវបានស្លាប់ដោយសារតែផលប៉ះពាល់លើសាច់ដុំសម្រាប់ដកដង្ហើម។ សូម្បីតែក្មេងដែលហាក់ដូចជាជាសះស្បើយក៏ដោយ បញ្ហានេះនៅតែអាចវិវឌ្ឍនៅលើសាច់ដុំថ្មី បណ្តាលឲ្យខ្សោយ ឬខ្វិន ពេលធំឡើង ក្នុងចន្លោះពេលពី១៥ទៅ៤០ឆ្នាំក្រោយ ហៅថាបណ្តុំរោគសញ្ញា post-polio។

២. អ្នកអាចឆ្លងដោយរបៀបណាខ្លះ?


វីរុស Polio បង្ករោគតែនៅលើមនុស្សប៉ុណ្ណោះ ដែលអាចឆ្លង និងសាយភាយខ្លាំងបំផុត ពីមនុស្សម្នាក់ ទៅម្នាក់ទៀត ដោយការប៉ះផ្ទាល់។ វីរុសនេះរស់នៅក្នុងបំពង់ក និងពោះវៀនអ្នកជំងឺ ហើយវាឆ្លងចូលរាងកាយតាមយៈមាត់ និងសាយភាពតាមការប៉ះពាល់ផ្ទាល់ជាមួយលាមកអ្នកជំងឺ និងតំណក់ទឹកតូចៗពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ។ អ្នកអាចឆ្លងនៅពេលដៃប៉ះជាមួយលាមកអ្នកជំងឺ ហើយប៉ះមាត់របស់អ្នក។ អ្នកក៏អាចឆ្លងផលដែរ ប្រសិនអ្នកដាក់របស់លេងដែលមានមានប្រលាក់លាមកអ្នកជំងឺទៅក្នុងមាត់។

អ្នកជំងឺអាចចម្លងវីរុសទៅកាន់អ្នកផ្សេងទៀតភ្លាមៗមុន និងប្រហែល១ទៅ២សប្តាហ៍ បន្ទាប់ពីចេញរោគសញ្ញា។ វីរុសអាចរស់នៅក្នុងលាមកអ្នកជំងឺជាច្រើនសប្តាហ៍ ដែលអាចឆ្លងទៅកាន់អាហារ និងទឹក ក្នុងស្ថានភាពគ្មានអនាម័យ។ លក្ខខណ្ឌផ្សេងទៀត អ្នកជំងឺដែលមិនទាន់មានរោគសញ្ញាអាចនៅតែចម្លងវីរុសទៅកាន់អ្នកផ្សេងទៀត និងធ្វើឲ្យឈឺបានដូចគ្នា។

៣. ការព្យាបាល និងការពារ
គ្មានការព្យាបាលណាមួយអាចជួយឲ្យបញ្ហាខួរឆ្អឹងបង្កដោយ Poliovirus អាចជាសះស្បើយឡើយ។ មានតែការចាក់វ៉ាក់សាំង Polio ប៉ុណ្ណោះ ដែលអាចការពារក្មេងបាន ដោយបង្កើតឲ្យមានអង្គបដិបក្ខប្រឆាំងនឹងវីរុស Polio។ ជាក់ស្តែង ក្មេងស្ទើរតែ ១០០% ដែលបានទទួលវ៉ាក់សាំងតាមកម្រិតកំណត់ នឹងការពារពួកគេពីបញ្ហាខួរឆ្អឹងដែលបង្កឲ្យខ្វិន។ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)