(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ទាំង ៧ យ៉ាងនៃផ្លែស្ពឺ

ស្ពឺ ជាផ្លែឈើមួយប្រភេទផ្ទុកកាឡូរីទាប ប្រមាណជា៣១ កាឡូរី ក្នុងផ្លែស្ពឺទម្ងន់ ១០០ ក្រាម។ ជាមួយគ្នានេះ ផ្លែ ស្ពឺ ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន B និង C សារជាតិ Lutein សារជាតិ Niacin សារជាតិ Riboflavin និងជាតិរ៉ែដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសី និងជាតិដែកជាដើម។ 

ដោយសារតែវីតាមីន និងសារធាតុផ្សេងៗដែលមានក្នុងផ្លែ ស្ពឺ នេះហើយ ទើបអ្នកទទួលទានផ្លែ ស្ពឺ ទទួលបានអត្ថប្រយោជន៍ដល់ទៅ ៧ យ៉ាងគឺ៖ 

១. ជួយឱ្យគេលក់ស្រួល 
២. ជំនួយដល់សុខភាពស្បែក 
៣. ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល
៤. សម្រាប់ស្រ្តីពរពោះអាចញ៉ាំផ្លែស្ពឺក្នុងបរិមាណសមល្មម ល្អសម្រាប់កូនក្នុងផ្ទៃ 
៥. ជួយគ្រប់គ្រងសម្ពាធឈាមឡើងខ្ពស់
៦. ពង្រឹង និងជំនួយដល់ប្រព័ន្ធរំលាយអាហារ 
៧. ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងការកើតជំងឺផ្សេងៗ ពិសេសជំងឺឆ្លង

តែយ៉ាងណា សូមបញ្ជាក់ថា ចំពោះអ្នកជំងឺតម្រងនោម ខូចតម្រងនោម ឬ អ្នកមានអារម្មណ៍ចង់ក្អួត ក្អួត និងវិលមុខ ឬក៏កំពុងប្រើប្រាស់ថ្នាំ Statins, Opiates និង Benzodiazepines សូមកុំពិសាផ្លែ ស្ពឺ ឱ្យសោះ ព្រោះវាអាចធ្វើស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ៕

-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom