ដូចអ្នកបានជ្រាប់រួចមកហើយពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់មើម ខ្ញី ចំពោះសុខភាព តែយ៉ាងណាមិញ មនុស្សមួយចំនួនត្រូវបានណែនាំឱ្យបន្ថយការទទួលទានខ្ញី ឬហាមឃាត់ឱ្យមិនទទួលទានខ្ញីតែម្ដង ដោយសារតែឥទ្ធិពលនៃសារធាតុដែលមានផ្ទុកក្នុងមើម ខ្ញី អាចជះឥទ្ធិពលអាក្រក់ទៅលើសុខភាព។
ខាងក្រោមនេះ ជាប្រភេទមនុស្សដែលមិនគួរទទួលទានខ្ញី ឬ ចំណីអាហារកែច្នៃដែលផ្សំពីខ្ញី៖
១- ស្រ្តីមានផ្ទៃពោះ សូមកាត់បន្ថយ ឬកុំទទួលទានខ្ញី ព្រោះវាអាចធ្វើឱ្យសម្រាលកូនមុនថ្ងៃកំណត់។
២- អ្នកចង់ឡើងទម្ងន់ សូមកុំទទួលទានមើម ខ្ញី ព្រោះវាមានសារជាតិជួយដុតកម្ចាត់ខ្លាញ់ ដែលរារាំងដល់ការឡើងទម្ងន់។
៣- ខ្ញី ផ្ទុកសារជាតិធ្វើឱ្យឈាមហូរខ្លាំង ដូច្នេះ សម្រាប់អ្នកជំងឺត្រៀមវះកាត់ និងស្រ្តីពរពោះដែលរៀបនឹងសម្រាល គួរតែតមការទទួលទានខ្ញី។
៤- អ្នកជំងឺកាមរោគ ឬ អេដស៍ គួរតែកុំពិសាខ្ញី ព្រោះមើម ខ្ញី ផ្ទុកសារធាតុប្រឆាំងនឹងថ្នាំសម្រាប់អ្នកកើតជំងឺអេដស៍។
៥- ចំពោះអ្នកជំងឺដែលកំពុងតែប្រើប្រាស់ឱសថ ឬ ថ្នាំពេទ្យ សូមកុំពិសាខ្ញីច្រើនពេក ឬ កុំទទួលទានតែម្ដង ព្រោះខ្ញីផ្ទុកសារធាតុប្រឆាំងនឹងសារជាតិនៃឱសថ ឬ ថ្នាំពេទ្យ ដែលអាចបង្កឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ លើកលែងតែមានការណែនាំពីគ្រូពេទ្យ ទើបអ្នកអាចញ៉ាំខ្ញីបានដោយមិនបាច់ព្រួយបារម្ភ។
- ស្រាវជ្រាវ និង កែសម្រួលដោយ៖ សុខក្រម (Sokhakrom)