(+855) 11 909 020 / 69 909 011

តើអ្នកធ្លាប់ប្រើខ្ទឹមសព្យាបាលអាការឈឺកដែរឬទេ? 

ខ្ទឹមស ជាមើមរុក្ខជាតិម្យ៉ាងដែលត្រូវបានឱ្យដឹងថា ជួយបំបាត់អាការឈឺក ដោយសារតែវាផ្ទុកទៅដោយ សារធាតុ Allicin ដែលជួយសម្លាប់បាតេរី និងប្រឆាំងការឈឺចាប់ដែលបង្កឡើងដោយបាក់តេរី និងជួយការពារមិនឱ្យជាលិការងការរលាកជាដើម។ 

ខាងក្រោមនេះជាវិធីព្យាបាលអាការឈឺកងាយៗតាមបែបធម្មជាតិជាមួយនឹងខ្ទឹមស ដោយមិត្តអ្នកអានអាចជ្រើសរើសយកវិធីណាមួយមកអនុវត្តក៏បានដែរ៖ 

១. យកខ្ទឹមស ៣ ទៅ ៥ កំពឹស បុក ឬដំបំបែក ដាក់ក្នុងទឹកដែលមានបរិមាណ ១ ពែង រួចយកទៅដាំរំងាស់រយៈពេល ៥ នាទី។ ដល់ពេលវេលាកំណត់ ស្រង់កាកខ្ទឹមសចេញ រួចយកទឹកខ្ទឹមសដែលរំងាស់នោះខ្ពុរមាត់ ២ ទៅ ៣ ដង ក្នុងមួយថ្ងៃជាការស្រេច។   

២. យកខ្ទឹមស ១ កំពឹង បកសំបកចេញ រួចហាន់ ឬកាត់វាជាពីរកំណាត់ រួចបៀមវាក្នុងមាត់ជាការស្រេច (តែហាមខាំបំបែក)។ មួយសន្ទុះក្រោយមក សឹមខ្ជាក់ខ្ទឹមសចេញ។ 

៣. យកខ្ទឹមស ដាក់លើបបូរមាត់របស់អ្នក ទុកចោល ៥ នាទី នោះអាការឈឺករបស់អ្នកនឹងចាប់ផ្ដើមធូរស្រាល។

ថ្វីត្បិតតែវិធីនេះ ពុំត្រូវបានគ្រូពេទ្យណែនាំ ក៏ប៉ុន្តែក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ក៏បានធ្លាប់ប្រើវិធីនេះដើម្បីព្យាបាលអាការឈឺកផងដែរ។

ចំណាំ៖  ចំពោះអ្នកមានប្រតិកម្មជាមួយខ្ទឹមស ហាមដាច់ខាតអនុវត្តវិធីនេះ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)