គ្លីនិក លឹម តាំង

">
(+855) 11 909 020 / 69 909 011

ជំងឺសន្លាក់ជង្គង់ និងការប្ដូរសន្លាក់ជង្គង់

១. និយមន័យ

ក្នុងលក្ខខណ្ឌដែលជង្គង់មិនអាចធ្វើចលនាបានស្រួលដូចដើម និងបាត់បង់តួនាទីរបស់ខ្លួន ជាក់ស្ដែង ជង្គង់មិនអាចបត់អស់ ឬលាអស់ និងមានអាការឈឺចាប់នៅពេលបត់ ឬលា វាជាអាការមួយបញ្ជាក់ថា យើងកំពុងតែឈឺសន្លាក់ជង្គង់។

២. រោគសញ្ញា

គេកត់សម្គាល់ឃើញថា ការឈឺសន្លាក់ជង្គង់ស្ដែងឡើងតាមរយៈរោគសញ្ញា ឈឺចាប់ និងថយមុខងារនៃចលនាជង្គង់ ដោយតឹងនៅពេលបត់ ឫ លា អាចឃើញរូបរាងជង្គង់ប្តូរទៅជាវៀចជាដើម។ 

៣. មូលហេតុបង្កជំងឺ 

- សឹកសន្លាក់ជង្គង់ ដោយការដើរច្រើន ឫធ្វើកីឡាខុស
- អ្នកជំងឺដែលផ្ទុកជំងឺឈាមសរដែរអាចស៊ីសន្លាក់
- ការដួល ហើយមិនបានព្យាបាលត្រឹមត្រូវ
- បញ្ហាកំហាប់ឆ្អឹង
- ការធាត់លើសកម្រិត
- ការផ្ទុកមេរោគដែលបណ្តាលអោយរលាក

៤. ការពារ និងការព្យាបាល     

ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សន្លាក់ យើងគួរតែពិភាក្សាជាមួយអ្នកជំនាញ មុនសម្រេចចិត្តលេងកីឡា ពីព្រោះកីឡាខ្លះអាចប្រើកម្លាំងជើងខ្លាំង ជាពិសេសកម្លាំងជង្គង់់់ ដែលអាចប៉ះពាល់ដល់សន្លាក់ជង្គង់។ 

ចំពោះការព្យាបាលអាការឈឺសន្លាក់ជង្គង់គឺ៖ 
- បើសិនជាអ្នកឈឺសន្លាក់ជង្គង់ អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីព្យាបាលតាមស្ថានភាពជំងឺ។ 
- បើសិនជាឈឺជង្គង់ដោយសារតែមេរោគ គឺត្រូវបូមមេរោគយកមកពិនិត្យដើម្បីដាក់ថ្នាំឱ្យត្រូវ។  
- ក្នុងករណីការឈឺសន្លាក់ជង្គង់ដល់ដំណាក់កាលមិនអាចប្រើថ្នាំបន្តក់ ការព្យាបាលអាចធ្វើការវះកាត់ប្តូរសន្លាក់ជង្គង់។ 

៥. តើអ្វីទៅជាការប្តូរសន្លាក់ជង្គង់?

ការប្តូរផ្ទៃសន្លាក់ចាស់ចេញ ដោយជំនួសមកវិញនូវផ្ទៃសន្លាក់សប្បនិម្មិតដែលមិនចេះឈឺ ហើយមានចលនាដូចពេលផ្ទៃសន្លាក់ចាស់មិនទាន់ឈឺ ឬពេលយើងមិនទាន់ឈឺសន្លាក់។

៦. ពេលណាទើបត្រូវប្តូរសន្លាក់ជង្គង់់់លើអ្នកជំងឺឈឺសន្លាក់ជង្គង់?

គ្រប់ជំងឺទាំងអស់ដែលបង្កឱ្យមានការឈឺចាប់ត្រង់ជង្គង់ ឬឈឺជង្គង់ មិនសុទ្ធតែតម្រូវឱ្យមានការវះកាត់ប្ដូរសន្លាក់ជង្គង់នោះទេ ការព្យាបាលអាចប្រើជាថ្នាំ និងមានការណែនាំចលនាសកម្មភាពផ្សេងៗទៅតាមមូលហេតុនីមួយៗ។  តែបើក្នុងករណីដែលការព្យាបាលគ្រប់វិធីសាស្ត្រមិនបានជោគជ័យ ហើយជង្គង់រងការខូតខាត និងនៅតែឈឺ ទើបតម្រូវឱ្យមានការព្យាបាលដោយវះកាត់ប្តូរសន្លាក់ជង្គង់។

៧. តើការប្តូរសន្លាក់ជង្គង់មានផលប្រយោជន៍អ្វីខ្លះ?

ការផ្លាស់ប្ដូរសន្លាក់ជង្គង់ គឺអាចជួយឱ្យជង្គង់របស់អ្នកជំងឺលែងឈឺចាប់ និងអាចធ្វើចលនា និងដើរដូចធម្មតាវិញ ប៉ុន្តែគប្បីកុំលេងកីឡាលោតហក់ លោតចម្ងាយ និងបញ្ចេញសកម្មភាពខ្លាំង ដើម្បីបង្ការកុំឱ្យប៉ះពាល់ដល់សន្លាក់ជង្គង់ដែលបានដូរនោះ៕ 
 
- បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ 
- កែសម្រួល និងរៀងរៀងដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom) 
គ្លីនិក លឹម តាំង