ជាទូទៅទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗសុទ្ធតែធ្លាប់មានទឹកចូលត្រចៀក ស្ដាប់កាស់ចម្រៀងក្នុងកម្រិតសំឡេងខ្លាំង និងធ្លាប់ប្រើសំឡីត្បារត្រចៀកសម្អាតត្រចៀក។ តែយ៉ាងណាមិញ ពួកគេប្រហែលជាពុំធ្លាប់គិតដល់បញ្ហាមួយចំនួនដែលកើតចេញពីទម្លាប់ទាំងនោះ។
ខាងក្រោមនេះជាសំណួរ និងចម្លើយដែលបកស្រាយដោយសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ។
សំណួរ ទី ១៖ តើការទុកឱ្យទឹកចូលត្រចៀកដោយយើងពុំបានដឹង ឬយឺតយ៉ាវក្នុងការបង្ហូរវាចេញមកក្រៅវិញ អាចបង្កគ្រោះថ្នាក់ដែរឬទេ?
ចម្លើយ៖ បើមិនមានការរហែកក្រដាស់ត្រជៀកទេ គឺនឹងមិនមានវិបត្តិដល់កើតជម្ងឺអំបៅអំបែកទេ ប៉ុន្តែអាចរលាកត្រជៀកផ្នែកខាងក្រៅ អាចហើម ហើយត្រជៀករលាស់មិនល្អ ដែលអាចបណ្តាលអោយការស្តាប់ថយចុំផងដែរ។
សំណួរ ទី ២. តើជាទម្លាប់ត្រឹមត្រូវដែរឬទេ ដែលប្រើប្រាស់សំឡីត្បារត្រចៀកសម្អាតត្រចៀក?
ចម្លើយ ៖ ការសម្អាតអាចម៌ត្រចៀក ដោយប្រើប្រាស់សំឡីត្បារត្រចៀក គឺពុំមែនជាទម្លាប់ល្អនោះទេ ព្រោះវាអាចបណ្ដាលឱ្យហើមបើមិនប្រយ័ត្ន ហើយអាចម៌ត្រចៀក ក៏មានអត្ថប្រយោជន៍ក្នុងការសម្លាប់មេរោគខ្លះក្នុងត្រចៀកផងដែរ។ ជាងនេះទៅទៀត នៅពេលដែលប្រើប្រាស់សំឡីត្បារត្រចៀក វាអាចរុញអាចម៌ត្រចៀកផ្អឹបនឹងក្រដាស់ត្រចៀក ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការទទួលសំឡេង និងហើមផងដែរ។
សំណួរ ទី ៣. តើការស្ដាប់កាសចម្រៀងក្នុងកម្រិតសំឡេងឮខ្លាំងជាញឹកញាប់ បង្កជាផលវិបាកអ្វីខ្លះដល់ប្រព័ន្ធទទួលសំឡេង?
ចម្លើយ ៖ បញ្ហាចម្បងដែលបណ្ដាលមកពីការស្ដាប់កាស់ដោយបើកសំឡេងឮខ្លាំងជាញឹកញាប់ គឺធ្វើឱ្យប៉ះពាល់ដល់ការថយចុះនៃការស្តាប់ ឬត្រចៀកស្ដាប់មិនសូវឮដូចមុន។
- បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា
- កែសម្រួលដោយ៖ សុខក្រម (Sokhakrom)