ក្អក គឺជាយន្តការធម្មជាតិមួយរបស់ប្រព័ន្ធរាងកាយ ដែលជួយសម្រួលដល់ផ្លូវដង្ហើមតាមរយៈការបញ្ចេញស្លេស និងមេរោគដែលរាំងស្ទះផ្លូវដង្ហើម។ ជាទូទៅ បើអ្នកក្អក អ្នកមិនគួរមានការព្រួយបារម្ភចំពោះអាការនេះឡើយ ក៏ប៉ុន្តែបើអ្នកក្អកខ្លាំង ក្អកយូរ និងមានអារម្មណ៍ថា រមាស់បំពង់កតិចៗ អ្នកគួរតែរកវិធីបំបាត់អាការក្អកនេះ ព្រោះវាពិតជាគួរឱ្យរំខានខ្លាំងណាស់។
ខាងក្រោមនេះជាវិធីធម្មជាតិងាយៗដែលជួយបំបាត់ក្អក៖
១. ទឹកអំបិលក្ដៅឧណ្ហៗ៖ អំបិល ១ ស្លាព្រាបាយ លាយជាមួយទឹកក្ដៅឧណ្ហៗ រួចខ្ពុលមាត់ ហើយខ្ជាក់ចោល។
២. តែខ្ញី៖ ដាំតែខ្ញីផឹកភ្លាមៗ ប្រសិនបើក្អក។
៣. ទឹកក្រូចឆ្មា៖ ពិសាតែក្រូចឆា្ម លាយជាមួយទឹកឃ្មុំពេលយប់ជួយបន្ថយអាការក្អក។
៤. ទឹកឃ្មុំ៖ ផឹកទឹកឃ្មុំទទេរ ១ ស្លាបព្រាកាហ្វេ ពេលយប់។
ចំណាំ៖ អ្នកអាចជ្រើសរើសវិធីណាមួយមកប្រើក៏បាន បើគិតថាងាយស្រួលអនុវត្តសម្រាប់ខ្លួនអ្នក៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)