(+855) 11 909 020 / 69 909 011

តើធ្លាប់ចាប់អារម្មណ៍ទេ ជាញឹកញាប់នៅសុខៗក៏ហៀរទឹកភ្នែក?

ការហៀរទឹកភ្នែក ក្នុងន័យសុខភាព មិនមែនបានន័យថា អ្នកយំនោះទេ តែវាជាអាការមួយពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់អ្នក។ 

ជាក់ស្តែង ការហៀរទឹកភ្នែកដោយឯកឯងអាចបណ្តាលមកពីកត្តាមួយចំនួនខាងក្រោម៖

• ការស្ទះបំពង់បង្ហូរទឹកភ្នែក ដែលតែងប្រឈមលើទារកទើបនឹងកើតដោយសារបំពង់បង្ហូរទឹកភ្នែកលូតលាស់មិនទាន់ពេញលេញ រីឯក្មេង ឬជំទង់ អាចដោយសារបំពង់តូចចង្អៀត ងាយនឹងបង្កឱ្យហើម ឬរលាក។
• ការផលិតទឹកភ្នែកច្រើនហួស ដោយសារប្រតិកម្មអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយប៉ះភ្នែក ឬអាហារដែលអ្នកញ៉ាំ ការបង្ករោគដោយវីរុស ឬមានការរលាកភ្នែក។
• ការប្រើថ្នាំដូចជា ការព្យាបាលដោយថ្នាំគីមី Epinephine និងការប្រើថ្នាំបន្តក់ភ្នែកពិសេស echothiophate iodide និង pilocarpine។
• ការរលាកត្របកភ្នែក រលាកកែវភ្នែក ការឆ្លងជំងឺផ្តាសាយ ភ្នែកស្ងួត មានអ្វីម៉្យាងចូលភ្នែក មានការបង្ករោគនៅបំពង់បង្ហូរទឹកភ្នែក គ្រុនក្តៅ និងរោមភ្នែកដុះចាក់ភ្នែក។
• កត្តារួមផ្សំផ្សេងទៀតក៏អាចធ្វើឱ្យអ្នកហៀរទឹកភ្នែកដែរ ដូចជា រងរបួសនៅភ្នែក មានសារធាតុគីមីចូល រលាកឆ្អឹងមុខរ៉ាំរ៉ៃ ការព្យាបាលដោយកាំរស្មី ខ្សោយសាច់ដុំ ខ្សោយសរសៃប្រសាទនៅមុខ ការព្យាបាលដោយកាំរស្មី រលាកសន្លាក់ Sjogren’s syndrome, Stevens-Johnson syndrome ការវះកាត់ភ្នែក ឬច្រមុះ មានបញ្ហាទីរ៉ូអ៊ីត និងមានដុំសាច់ជាដើម។ 

គួរបញ្ជាក់ថា អ្នកអាចព្យាបាលដោយខ្លួនឯងនៅផ្ទះ ឬជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសភ្នែក អាស្រ័យនឹងកម្រិតស្រាល ឬធ្ងន់ធ្ងរនៃភ្នែករបស់អ្នក៕

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)