(+855) 11 909 020 / 69 909 011

គន្លឹះចាំបាច់សម្រាប់ស្ត្រីគ្រប់រូបពេលអស់រដូវ

ចំពោះស្រ្តីគ្រប់រូបដែលឈានចូលដល់វ័យអស់រដូវ តែប្រឈមនឹងបញ្ហាសុខភាពទាំងរាងកាយ និងផ្នែកអារម្មណ៍ ដែលទាមទារឱ្យស្រ្តីគ្រប់គ្រងវាឱ្យបានល្អ ។ គន្លឹះខាងក្រោមនឹងជួនអ្នកសម្រេចនូវបំណងនេះ៖

១. រក្សាតុល្យភាពអ័រម៉ូន

អ័រម៉ូនមានការប្រែប្រួលទៅតាមបម្រែបម្រួលនៃការអស់រដូវ។ ការថយចុះនៃអ័រម៉ូនអឺស្ត្រូសែន នេះធ្វើឱ្យស្ត្រីមានអាការៈ ក្តៅមុខ មាត់ និងបែកញើសជាប្រចាំ។ ការព្យាបាលដោយមិនប្រើអ័រម៉ូន និងរុក្ខជាតិដែលចម្រាញ់ពីសណ្តែកសៀង ឬរុក្ខជាតិផ្សេងទៀត រួមជាមួយនឹងវេជ្ជបញ្ជាពីគ្រូពេទ្យអាចបន្ថយសញ្ញាទាំងនេះបាន។ ករណីខ្លះទៀត អ្នកអាចនឹងពិចារណា ក្នុងការព្យាបាលសញ្ញានេះដោយប្រើប្រាស់អ័រម៉ូន បន្ទាប់ពីការពីភាក្សាជាមួយគ្រូពេទ្យ។

២. ទទួលទានអាហាដែលបង្កើនការធ្វើមេតាប៉ូលីសអឺស្ត្រូសែន

ប្រភេទអាហារចម្បងដែលដើរតួនាទីនេះ គឺប្រភេទបន្លែបៃតង ដែលមានដូចជា ខាត់ណាបៃតង ឬប្រូខូលី និងស្ពៃ។ អាហារទាំងនេះមានលទ្ធភាពប្រឆាំងនឹការរលាក បង្កើនមេតាប៉ូលីសអឺស្ត្រូសែន ជួយរាងកាយមិនឱ្យបញ្ចេញអ័រម៉ូន។ អាហារផ្សេងទៀតដែលមានប្រសិទ្ធភាព ប្រហាក់ប្រហែលដែរនោះ គឺពពួកអាហារដែលមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា៣ រួមមានដូចជា ត្រីសាល់ម៉ុន និងត្រីសាឌីនជាដើម។ 

៣. រក្សាទម្ងន់ធ្ងន់រាងកាយឱ្យសមស្រប

គួរបញ្ជាក់ថាការឡើងទម្ងន់បន្ទាប់ពីអស់រដូវ អាចបង្កើនហានិភ័យក្នុងការកើតមាននូវជំងឺ មហារីកសុដន់។ កើនឡើងត្រឹម១៥ផោន ឬ៦ទៅ៧គីឡូក្រាមនៃទម្ងន់ខ្លួនបន្ទាប់ពីអស់រដូវ បង្កើនឱកាសក្នុងការវិវឌ្ឍទៅជាជំងឺមហារីកសុដន់រហូតដល់៥០ភាគរយ។ ការរក្សាទម្ងន់ឱ្យសមស្របអំឡុងវ័យអស់រដូវ ឬរក្សាទម្ងន់កុំឱ្យឡើងក្នុងរយៈពេលនេះ មានន័យថាអ្នកទទួលបានវ័យអស់រដូវដ៏ជោគជ័យមួយ។

៤. រក្សាភាពសកម្ម

ចងចាំដឹងថានៅពេលអ្នកអង្គុយហាក់ដូចជាអ្នកកំពុងតែជក់បារីដូច្នេះដែរ។ របៀបរស់នៅដ៏សុខស្រួលអាចបង្កើនខ្លាញ់ និងអឺស្ត្រូសែនក្នុងរាងកាយ។ ម៉្យាងវិញទៀត លំហាត់ប្រាណបែប Aerobic ត្រូវបានបង្ហាញថាផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនចំពោះ ស្ត្រីអស់រដូវ ទាំងបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងការពុកឆ្អឹង។

៥. រក្សានូវភាពស្ងប់ស្ងាត់ និងសមាធិ

ស្ត្រីអាចនឹងយល់ដឹងអំពីកម្រិតនៃភាពតានតឹងខ្ពស់ មុនពេលចាប់ផ្តើមរោគសញ្ញាធ្ងន់ធ្ងរ និងរយៈពេលយូរនៅអំឡុងពេលនៃការត្រៀមអស់រដូវរួចហើយ។ ស្ត្រីដែលឆាប់អស់រដូវ ត្រូវបានរកឃើញថាអាចប្រហែលមានការរំខានពីភាពតានតឹង។ វិធីសាស្ត្រក្នុងការបន្ថយភាពតានតឹង និងអាការៈអស់រដូវមួយចំនួនល្អបំផុត នោះគឺយោគៈ ថៃជិ ការចាក់ម្ជុរវិទ្យាសាស្ត្រ ការដកដង្ហើមឱ្យបានវែងៗ និងសមាធិ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)