(+855) 11 909 020 / 69 909 011

តើខ្ញុំគួរផឹកទឹកត្រជាក់នៅពេលណា និងមិនគួរផឹកនៅពេលណា?

ជាទូទៅ មនុស្សភាគច្រើនចូលចិត្តផឹកទឹកត្រជាក់ ជាជៀសទឹកក្ដៅឧណ្ហៗ ព្រោះពួកគេយល់ថា វាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ តែទន្ទឹមនឹងការចូលចិត្តផឹកទឹកត្រជាក់នេះដែរ យើងគ្រប់គ្នាក៏គួរតែដឹងឱ្យបានច្បាស់ថា ពេលណាគួរ និងមិនពេលណាមិនគួរផឹកទឹកត្រជាក់ ដើម្បីសុខភាពរបស់ខ្លួន។ 

ខាងក្រោមនេះ ជាពេលវេលា ឬកាលទេសៈដែលអ្នកគួរ និងមិនគួរផឹកទឹកត្រជាក់៖ 

១. ពេលដែលអ្នកគួរផឹកទឹកត្រជាក់ 

- លេងកីឡា ឬបញ្ចេញសកម្មភាពខ្លាំង៖ នៅពេលដែលអ្នកលេងកីឡា ហាត់ប្រាណ ឬបញ្ចេញសកម្មភាពខ្លាំង វានឹងធ្វើឱ្យរាងកាយរបស់អ្នកឡើងកម្ដៅ បាត់បង់ជាតិទឹក(បញ្ចេញញើស) និងអស់កម្លាំង ដូច្នេះអ្នកគួរតែផឹកទឹកត្រជាក់ ព្រោះវាជួយបន្ថយកម្ដៅក្នុងរាងកាយរបស់អ្នក បំពេញជាតិទឹក និងបង្កើនកម្លាំងឡើងវិញ។ 

- នៅក្នុងរដូវក្ដៅ៖ ការផឹកទឹកក្ដៅត្រជាក់១កែវនៅក្នុង គឺពិតជាល្អណាស់ ដោយវាជួយបង្កើនជាតិទឹកក្នុងខ្លួន និងទប់ស្កាត់ការឡើងកម្ដៅខ្លាំងនៃរាងកាយផងដែរ។  

២. ពេលដែលអ្នកមិនគួរផឹកទឹកត្រជាក់ 

- ក្នុងរដូវភ្លៀង និងកើតជំងឺផ្ដាសាយ៖ អ្នកមិនគួរផឹកទឹកត្រជាក់ញឹកញាប់នោះទេនៅក្នុងរដូវភ្លៀង ព្រោះវាធ្វើឱ្យអ្នកងាយនឹងកើតជំងឺផ្ដាសាយ។ ចំពោះអ្នកកើតជំងឺផ្ដាសាយវិញ បើបន្តផឹកទឹកត្រជាក់ នោះជំងឺគឺមិនងាយជាសះស្បើយឡើយ។ 

- ពិបាកដកដង្ហើម៖ អ្នកផឹកទឹកត្រជាក់ត្រូវបានគេរកឃើញថាត្រមុះរបស់ពួកគេឡើងក្រាស់និងពិបាកដកដង្ហើម បើធៀបទៅអ្នកផឹកទឹកក្ដៅឧណ្ហៗច្រមុះរបស់ពួកគេនៅល្អនិងដកដង្ហើមបានស្រួលជាង។ 

- ក្រោយបរិភោគអាហារ៖ ផឹកទឹកត្រជាក់ក្រោយបរិភោគអាហារ ប្រឈមឈឺក្បាលប្រកាំង ពិសេសប៉ះពាល់ដល់សុខភាពក្រពះ និងពោះវៀន ដោយសារតែក្រពះ និងពោះវៀន ដើរតួនាទីចម្បងក្នុងការកិនបំបែក វាប៉ះពាល់ដល់ការរំលាយអាហារ ដូចជា កិនអាហារមិនអស់ និងមិនបានល្អ មិនជួយដុតជាតិខ្លាញ់ និងធ្វើខ្លាញ់កកជាដើម។ 

- ក្រោយក្រោកពីគេងភ្លាមៗនាពេលព្រឹក៖ ចលនាឈាមរត់មិនស្រួល មិនរំលាយខ្លាញ់ និងកាកសំណល់អាហារសល់ពីយប់ បាត់បង់ថាមពលព្រឹកឡើង កើនស្លេស្ល និងសម្បោរ។ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)