សុខភាព៖ ការសម្រាលកូនលើសពី៣សប្តាហ៍មុនពេលកំណត់ ឬសម្រាលកូនអំឡុងសប្តាហ៍ទី៣៧នៃការមានផ្ទៃពោះ គឺត្រូវបានចាត់ទុកថា ជាការសម្រាលកូនមិនគ្រប់ខែ។
បើទោះបីជា គ្រូពេទ្យពុំទាន់រកឃើញមូលហេតុជាក់លាក់ណាមួយដែលបង្កឱ្យស្រ្តីសម្រាលកូនមិនគ្រប់ខែក៏ដោយ ក៏មានកត្តាហានិភ័យមួយចំនួនដែលអាចបង្កឱ្យស្រ្តីសម្រាលកូនមិនគ្រប់ខែផងដែរ ដូចជា ៖
• ធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែពីមុនមក
• ស្ត្រីមានកូនភ្លោះ២ ឬច្រើន
• ចន្លោះនៃការមានផ្ទៃពោះតិចជាង៦-៩ខែ
• មានបញ្ហាស្បូន ឬមាត់ស្បូន
• ស្ត្រីជក់បារី ឬប្រើសារធាតុញៀន
• មានការបង្ករោគផ្សេងៗ ដែលតែងធ្វើឱ្យឡើងកម្តៅរាងកាយ
• មានជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម និងលើសសម្ពាធឈាម
• លើសទម្ងន់ ឬធាត់ហួសមុនពេលមានផ្ទៃពោះ
• មានបញ្ហាស្ត្រេសជាប្រចាំ
• ធ្លាប់រលូតកូន ឬរំលូតកូនញឹកញាប់
• រងរបួសរាងកាយផ្សេងៗ
• មានការបង្ករោគនៅតម្រងនោម
• មានជំងឺកាមរោគនៅពេលមានផ្ទៃពោះ
• មានបញ្ហាកំណកឈាម (ប្លាកែតថយចុះ)
• ឈរធ្វើការរយៈពេលយូរពេក
ដូច្នេះ ស្រ្តីមានផ្ទៃពោះទាំងអស់គួរតែនៅឱ្យឆ្ងាយពីកត្តាខាងលើនេះ ដើម្បីជៀសផុតពីការសម្រាលកូនមិនគ្រប់ខែ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)