(+855) 11 909 020 / 69 909 011

ការធ្វើរោគវិនិច្ច័យ នឹងការព្យាបាលតាមលក្ខណះគ្រប់ជ្រុងជ្រោយ

សព្វថ្ងៃនេះ ការអនុវត្តវិស័យលើសុខាភិបាលទូទាំងពិភពលោកដែលជារបកគំហើញថ្មីដើម្បីឆ្លើយតមទៅនឹងបញ្ហាសុខភាពដែលយើងអនុវត្តន៍តាមចំនុច៤ធំៗ៖

  • Functional Medicine
  • Conventional Medicine
  • Regenerative Medicine
  • Integrative Medicine

 

បទន្ទឹមនឹងការអនុវត្តបែប ៤ ចំនុចខាងលើនេះផងដែរ យើងឃើញថាវាមាន ចំនុចធំៗខុសគ្នា៥ ដូចជា៖

១. រយះពេលនៃការពិគ្រោះយោបល់ជាមួយគ្រូពេទ្យនឹងអ្នកជំងឺ

 

ការអនុវត្តន៍ផ្នែក​ Conventional Medicine ជាទូទៅការចំណាយពេលរវាងគ្រូពេទ្យនឹងអ្នកជំងឺគឺមិនសូវជាចំណាយពេលបានយូរប៉ុន្មានទេ អ្នកជំងឺខ្លះចំណាយពេលជាមួយគ្រូពេទ្យត្រឹមកន្លះម៉ោង ខ្លះទៀត២០នាទី ហើយខ្លះទៀតអាចនឹងក្រោម១០នាទីទៀត​ វាផ្ទុយទៅនឹងការអនុវត្តន៍ផ្នែក​ Integrative Medicine នឹង Functional Medicine ដែលជាទូទៅគ្រូពេទ្យចំណាយពេលយូរជាមួយអ្នកជំងឺ អ្នកជំងឺខ្លះ១ម៉ោង ហើយអ្នកជំងឺខ្លះរហូតដល់២ម៉ោងផងដែរ។

២. ការខុសគ្នាលើផ្នែកប៉ារ៉ាគ្លីនិក

 

Conventional Medicine នឹង Functional Medicine ជាទូទៅផ្ដោតទៅលើការធ្វើការពីតម្លៃនៃការងាររបស់សរីរាង្គទាំងមូល ឧទាហរណ៍ថា ការធ្វើតេស្ដឈាម តេស្ដទឹកនោមជាដើម។ ក្នុងករណីខ្លះ នៅពេលដែលគេចង់ដឹងបញ្ហាក្នុងខ្លួនយើង​គេធ្វើអ៊ីម៉ាសារីដែលយើងអាចនិយាយបានថា​ រូបភាពវិជ្ជសាស្ដ្រ។ ចំណែកឯខាង Integrative Medicine​ គេអាចធ្វើតេស្ដបានដូចគ្នា ប៉ុន្ដែក្នុងករណីខ្លះក្រោយពីការធ្វើតេស្ដរួចអ្នកជំងឺនៅតែមានអារម្មណ៍ថាមិនស្រួលខ្លួន អស់កម្លាំង ពិបាកងើបនៅពេលព្រឹកឡើង​...សរីរាង្គជារួមមើលទៅល្អ ប៉ុន្ដែគាត់អាចមានវិបត្តិលើកោសិកាសរីរាង្គណាមួយ​ ក្នុងករណីបែបនេះ Integrative Medicine​ គឺគេធ្វើតេស្ដថាមពលនៅក្នុងខ្លួនរបស់យើងដោយពិនិត្យសរីរាង្គណាមួយដែលមានបញ្ហា។ នៅពេលដែលយើងមិនបានព្យាបាល រួមទាំងកត្តាការរស់នៅនឹងការហូបចុកដែលនោះ វានឹងបណ្ដាលអោយសរីរាង្គទាំងមូលយើងខូចផងដែរ។

៣. Conventional Medicine ដែលយើងអាចហៅម៉្យាងទៀតថា ប្រូតូខូលបេស មានន័យថា ការប្រើប្រាស់ថ្នាំទៅតាមប្រូតូខូល ដែលជាទូទៅគេសំដៅទៅលើការព្យាបាលដើម្បីបំបាត់រោគសញ្ញាឫបន្ថយរោគសញ្ញា។

៤. ការខុសគ្នាមួយទៀត គឺការខុសគ្នារវាង Lifestyle Intervention នៅក្នុង Conventional Medicine ​គឺគេមិនសូវបាន​ចាត់ទុកជា Lifestyle Intervention ព្រោះថាក្រោយពីពិគ្រោះយោបល់រួច គ្រូពេទ្យមិនបានមិនបានអនុវត្តន៍នៅកន្លែងផ្ទាល់ទេ មានន័យថាបន្ទាប់ពីណែនាំអោយទៅជួបគ្រូពេទ្យដូចជាពេទ្យចំណីអាហារជាដើមដែលធ្វើអោយបាត់បង់ការដាមដានជាប្រចំរបស់អ្នកជំងឺខុសគ្នាពី Integrative Medicine នឹង​ Functional Medicine ដែលព្យាបាលនៅនឹងកន្លែងផ្ទាល់តែម្ដង។

៥. ការស្ដាប់មតិពីអ្នកជំងឺ ដើម្បីតម្រង់ទិសអ្នកជំងឺដើម្បីជួបជាមួយគ្រូពេទ្យជំនាញនឹងមានប្រសិទ្ធភាព៕

 

- បកស្រាយដោយ៖  វេជ្ជបណ្ឌិត លី សង់គី 
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

« បើលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ការធ្វើរោគវិនិច្ច័យ នឹងការព្យាបាលតាមលក្ខណះគ្រប់ជ្រុងជ្រោយ សូមទំនាក់ទំនងមកកាន់ មន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ 21+ »