1. តើអ្វីជាការប្ដូរសន្លាក់ត្រគៀក? គឺជាការផ្លាស់ប្ដូរសន្លាក់់ត្រគៀកពីធម្មជាតិដែលមានបញ្ហាហើយជំនួសមកវិញនូវសន្លាក់ត្រគៀកសិប្បនិម្មិត។
2. តើមនុស្សប្រភេទណា និងស្ថិតក្នុងវ័យណាងាយប្រឈមនឹងជំងឺរលាកសន្លាក់ត្រគៀកជាងគេ? មនុស្សដែលប្រឈមនឹងជំងឺរលាកសន្លាក់ត្រគៀកជាងគេគឺស្ថិតនៅចន្លោះពី ២០ ដល់ ៥០ឆ្នាំ នេះបើគិតនៅក្នុងប្រទេសកម្ពុជា។ ចំណែកនៅលើសកលលោក គេប្រទះឃើញថាមានមនុស្សគ្រប់វ័យចាប់ពី ៥០ឆ្នាំឡើងទើបប្រឈមនឹងជំងឺរលាកសន្លាក់ត្រគៀកនេះ។
3. តើជំងឺរលាកសន្លាក់ត្រគៀកមានរោគសញ្ញាអ្វីខ្លះ? អាការនៃការរលាកសន្លាក់ត្រគៀក អ្នកជំងឺតែងតែមានរោគសញ្ញាឈឺខ្លាំងនៅខាងក្នុងក្រលៀនខាងក្នុងចាក់មកភ្លៅ ហើយវាស្រដៀងទៅនឹងការកៀបសរសៃឆ្អឹងខ្នងដែរ។ 4.
4. ដើម្បីការពារកុំឲ្យប៉ះពាល់ដល់សន្លាក់ត្រគៀក តើអ្នកគួរតែជៀសវាងធ្វើអ្វីខ្លះ? ដើម្បីការពារកុំឲ្យប៉ះពាល់ដល់សន្លាក់ត្រគៀក អ្នកគួរតែជៀសវាង៖
- ហាមដួល
- ប្រុងប្រយ័ត្នក្នុងការដើរ
- កុំធ្វើការធ្ងន់ៗ ដើម្បីការពារកុំអោយភ្លាត់ឡើងវិញ។
5. ប្រសិនបើអ្នកជំងឺមិនបានធ្វើការព្យាបាលឲ្យទាន់ពេលវេលា តើអាចនឹងមានផលប៉ះពាល់អ្វីខ្លះទៀតដល់រាងកាយ?
ទី១៖ ការរលួយក្បាលឆ្អឹងយូរដោយមិនមានការព្យាបាល នឹងបណ្ដាលអោយជើងរបស់យើងខើច ពិបាកក្នុងការដើរ។
ទី២៖ ឈឺឆ្អឹងកង ឆ្អឹងខ្នង ឈឺកជាដើម
ទី៣៖ ការប្រើប្រាស់ថ្នាំដោយមិនមានបទបញ្ជាពីគ្រូពេទ្យ ធ្វើអោយកាន់តែប៉ះពាល់ដល់ក្រលៀន ក្រពះ ខ្សោយតម្រងនោមជាដើម។
6. តើជំងឺសន្លាក់ត្រគៀកព្យាបាលយ៉ាងដូចម្ដេច? ចំពោះអ្នកមានជំងឺសន្លាក់ដូចជាការ ភ្លាត់ឆ្អឹងត្រគៀក ការរលួយក្បាលឆ្អឹង ការឆ្លងមេរោគ (មេរោគរបេង)ចូលទៅក្នុងខួរឆ្អឹង ឫបាក់ឆ្អឹងជាដើម គឺគេអាចព្យាបាលបានដោយមិនមានការប្ដូរសន្លាក់ត្រគៀកទេ ប៉ុន្តែសម្រាប់មនុស្សចាស់ដែលប្រឈមទៅនឹងការប្ដូរសន្លាក់ច្រើនដោយសារកត្តាផ្សេងៗ គឺគេត្រូវធ្វើការផ្លាស់ប្តូរសន្លាក់ជាចាំបាច់។
7. តើការប្តូរសន្លាក់ត្រគៀក មានផលប្រយោជន៍អ្វីខ្លះ? សម្រាប់មនុស្សវ័យចំនាស់ ការផ្លាស់ប្ដូរសន្លាក់គឺជួយអោយគាត់ធ្វើការបានដូចធម្មតាវិញទៅតាមអាយុ បន្ទាប់ពីការព្យាបាលរួច។
8. តើលោកគ្រូ ឬអ្នកគ្រូពេទ្យ មានដំបូន្មានអ្វីខ្លះទៅកាន់មិត្តអ្នកអាន ឬអ្នកជំងឺ?
ទី១៖ អ្នកគួរគប្បីស្វែងរកមន្ទីពេទ្យព្យាបាលឯកទេសអោយបានត្រឹមត្រូវ និងទាន់ពេលវេលា
ទី២៖ ឈប់ជឿរលើអ្នកដែលមិនមានជំនាញវេជ្ជសាស្រ្តដែលទុកអោយជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់ពិការ ឫបាត់បង់ជីវិត។
- បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
« បើលោកអ្នកជួបប្រទះបញ្ហាជំងឺ ទាក់ទងទៅនិងសន្លាក់ត្រគៀកឫឆ្អឹង សូមទំនាក់ទំនងមកកាន់ Clinic Lim Laing-គ្លីនិក លឹម តាំង»