(+855) 11 909 020 / 69 909 011

សារៈសំខាន់នៃគ្រាប់ថ្នាំជីវជាតិដែកចំពោះស្រ្តីមានផ្ទៃក្នុងត្រីមាសទី១ 

ជាតិដែក ពិតជាសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះក្នុងខែដំបូង ឬត្រីមាសទី១ ដូចជា៖ 

- ជួយធ្វើឱ្យទារក និងម្ដាយមានសុខភាពរឹងមាំល្អ  
- ជួយបង្កើនគ្រាប់ឈាមដល់ទាករ 
- បង្ការហានិភ័យពេលសម្រាកកូន 
- បង្ការជំងឺផ្សេងដល់ទារក ចៀសផុតពីការឆែបមាត់ ពកឆ្អឹងខ្នងជាដើម 
- ក្នុងត្រីមាសទី១ ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវលេបថ្នាំជាតិដែក១ថ្ងៃមួយគ្រាប់ សរុបចំនួន៩០គ្រាប់ (រយៈពេល៣ខែ)

គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានផ្ទៃពោះ ម្ដាយត្រូវការសារជាតិ «អេម៉ូក្លូប៊ីន» ទ្វេដងច្រើនជាងធម្មតា ដើម្បីផលិតគ្រាប់ឈាមដល់ទារក។

- ប្រភព៖ ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យព្រះអង្គឌួង
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម