ថ្លើមប្រៀបដូចរោងចក្រដ៏ធំមួយនៅក្នុងខ្លួនយើងវាជាមណ្ឌល ត្រួតពិនិត្យ, ជាកន្លែងប្រមូលផ្តុំកាកសំនល់, ជាប្រពន្ធ័ចម្រោះ មាននយ័ថាមានតួនាទីច្រើនក្នុងថ្លើមតែ១នៃមនុស្សម្នាក់ៗ។ ថ្លើមយើងច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី ។ វាបំលែងសារធាតុអាម៉ូញ៉ាក់(Ammonia) ដែលជាសារធាតុពុលបានមកពីចំណីអាហារជាតិសាច់(Protein) និងណាយត្រូជែន(Nitrogen)អោយទៅជាយូរៀល(Urea)ដើម្បីខ្លួនយើងអាចបញ្ចេញតាមទឹកនោមមកក្រៅបាន ។ ថ្លើមយើងធ្វើសំយោគ(Metabolize)ថ្នាំពេទ្យនិងស្រា ហើយវាក៏ជម្រះចោលនូវពួកបាក់តេរីអាក្រក់និងសារធាតុសំនល់រលួយផ្សេងៗពីចរន្តឈាមរត់ផងដែរ។
ពិសេសជាងនេះទៅទៀតថ្លើមយើងគឺធ្វើការងារជាប្រពន្ធ័ផងដែរ ដោយចូលរួមជាមួយសួត(Lung), ក្រពះពោះរៀន(Gastrointestinal), តម្រងនោម(Kidneys) ដើម្បីបំផ្លាញនិងជម្រះចោលជាតិពុលពីក្នុងខ្លួនយើងរៀងរាល់នាទី និងរាងរាល់ថ្ងៃបើទោះបីយើងដឹងខ្លួនឬយើងគេងលក់ក៏ដោយ។ សុខភាពយើងមិនអាចរឹងមាំបានទេបើសិនជានៅខាងក្នុងរាង្គកាយសំបូរដោយ ជាតិពុល, មានរោគឆ្លង, ជាតិគីមីក្នុងថ្នាំសំលាប់សត្វល្អិត, អាហារមានជាតិគីមី, ជាតិពុលខ្ពស់ពីថ្នាំពេទ្យ និង ស្រា ជាដើម ។
សូមថែទាំថ្លើមអោយបានល្អទើបថ្លើមយើងមានភាពរឹងមាំ ក្នុងការបំពេញតួនាទីដូចបានរៀបរាប់ខាងលើ។
សូមកុំបន្ថែមជាតិពុលគ្រប់រូបភាពទៅលើថ្លើមរបស់យើង។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series) ជាសមាជិកសមាគមថ្លើមសហភាពអឺរ៉ុប(EASL)
- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
« បើលោកអ្នកជួបប្រទះបញ្ហាជំងឺរលាកថ្លើមប្រភេទបេ (B) រ៉ាំរ៉ៃ សូមទំនាក់ទំនងមកកាន់ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា »