(+855) 11 909 020 / 69 909 011

តើគួរដិសេធមិនផឹកស្រាយ៉ាងដូចម្តេចក្នុងកម្មវិធីផ្សេងៗចំពោះអ្នកជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ?

នៅថ្ងៃឈប់សំរាកម្តងៗ វាស្ទើរតែជាទំលាប់ទៅហើយដែលតែងតែយកស្រា មកពិសា ដើម្បីភ្ជាប់ជាមួយកម្មវិធីទាំងនោះដូចជាបុណចូលឆ្នាំខ្មែរ, បុណចូលឆ្នាំចិន ឬ កម្មវិធីរៀបការ និង កម្មវិធីផ្សេងៗ ទៀតជាច្រើន ក្នុងគោលបំនងបង្កើតអោយកម្មវិធីទាំងនោះសប្បាយរីករាយ ។ ក្រុមគ្រួសារនីមួយៗតែងតែមកជួបជុំគ្នា និង រៀបចំកម្មវិធីជប់លៀង ដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកដែលមានជំងឺរលាកថ្លើម B ដែលពេលខ្លះអ្នកជំងឺខ្លួនឯងមិនអាចគ្រប់គ្រងអារម្មណ៍បានក៏បណ្តោយខ្លួនទៅតាមកម្មវិធីនោះក៏មាន ពេលខ្លះដោយសារមានសម្ពាធពីម្ចាស់កម្មវិធី ឬ មិត្តភក្ក្រ័ ឬ បញ្ហាផ្សេងៗក៏មាន ។

អ្នកជំងឺរលាកថ្លើម B គួរបដិសេធឲ្យសមរម្យយ៉ាងដូចម្តេចទៅកាន់ម្ចាស់ផ្ទះ ឬ ម្ចាស់កម្មវិធី ឬ មិត្តភក្ក្រ័ដែលគាត់ទទូចឲ្យយើងផឹកស្រាដូចខាងក្រោម៖

1. ត្រូវអនុវត្តដោយនិយាយពាក្យថា” ទេ “ ៖

ជាញឹកញាប់មានមនុស្សជាច្រើននៅក្នុងពិធីជប់លៀង ឬ ព្រឹត្តិការណ៍ណាមួយតែងតែមិនពេញចិត្ត បើសិនជាអ្នកមិនផឹកស្រាជាមួយពួកគេ។ អ្នកត្រូវរៀបចំខ្លួនសំរាប់ទទួលភាពគំរោះគំរើយរបស់ពួកគេនិងនិយាយថាទេ ចំពោះស្រា។

​2. ត្រូវរៀបចំមូលហេតុដែលមិនផឹកស្រា៖

ពេលខ្លះនិយាយថាទេ ហើយក៏ពួកគាត់នៅតែបង្ខំឲ្យផឹកស្រាដដែល ដូចនោះអ្នកគួរតែកុហក់ថា “ ខ្ញុំសុំទោស ខ្ញុំកំពុងតែលេបថ្នាំពេទ្យ មិនអាចផឹកស្រាបានទេ “ ឬ “ខ្ញុំឈឺក្រពះ ខ្ញុំចង់ញុំគ្រប់ម្ហូបទាំងអស់នេះ តែខ្ញុំមិនអាចញុំអាហារទាំងនេះទេព្រោះពេទ្យហាម ” ។ អ្នកមិនគួរប្រាប់គេថាអ្នកមានមេរោគរលាកថ្លើម B ក្នុងកម្មវិធីសង្គមទេព្រោះវាមិនផ្តល់ផលល្អសំរាប់អ្នកទេ ប៉ុន្តែអ្នកត្រូវនិយាយពីមូលហេតុផ្សេងៗដែលធ្វើឲ្យអ្នកផឹកស្រាមិនបាន។

3. ត្រូវឆាប់ចាកចេញពីពិធីជប់លៀងឲ្យលឿនបើសិនអ្នកមិនស្រណុកចិត្ត៖

បើនៅយូរអ្នកអាចចាប់ផ្តើមពុលនឹងកម្មវិធីហើយអាចឲ្យកាន់តែពិបាកក្នុងការមិនផឹក។ ត្រូវសំរេចចិត្តចាកចេញឲ្យលឿនមុនពួកគេចាប់កំហុសបាន។ដោយឡែកវាមិនសប្បាយទេនៅក្នុងកម្មវិធីជាមួយអ្នកផឹកស្រាហើយអ្នកបែរជាមិនផឹកទៅវិញ។

4. ព្យាយាមរកមនុស្សម្នាក់ដែលអត់ផឹកស្រា៖

ព្យាយាមរកអ្នកណាម្នាក់ដែលមិនផឹកស្រានៅក្នុងកម្មវិធីនោះដែរ។ ពួកគេទាំងនោះគឺពិតជាអាចធ្វើឲ្យអ្នកចង់និយាយជាមួយហើយរីករាយថែមទៀតផង។

5. ត្រូវផឹកភេសជ្ជះផ្សេងក្រៅពីស្រា៖

 រឿងសំខាន់ដែលត្រូវចាំគឺ កុំផឹកស្រាទោះក្នុងកាលៈទេសៈណាក៏ដោយ នោះថ្លើមរបស់អ្នកនឹងអរគុណទៅកាន់អ្នក។

 

បកស្រាយដោយ៖  វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series) ជាសមាជិកសមាគមថ្លើមសហភាពអឺរ៉ុប(EASL)
- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

( Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា )