(+855) 11 909 020 / 69 909 011

តើសុខភាព និងកាងារ​ មួយណាសំខាន់ជាង?

ជាទូទៅមនុស្សម្នាក់ៗតែងតែគិតគូរទៅលើភាពរីកចំរើននៃធនធានទ្រព្យសម្បត្តិ និងសុភមង្គលក្នុងគ្រួសារ ប៉ុន្តែកត្តាសុខភាពក៏ជាកត្តាសំខាន់ដែលនាំឳ្យមានសុភមង្គលក្នុងគ្រួសារផងដែរ។

ជាធម្មតាមនុស្សគ្រប់គ្នាតែងយកចិត្តទុកដាក់ក្នុងការបំពេញកាងារដើម្បីទទួលបាននូវលទ្ធផលល្អ រហូតដល់ពេលខ្លះគេត្រូវបំពេញកាងារបន្ថែមម៉ោងជាញឹកញាប់ដើម្បីសម្រេចកាងារអោយទាន់ពេលវេលាដែលបានកំណត់ ដោយពេលខ្លះមិនបានទទួលទានអាហារ ឬទទួលទានអាហារមិនទៀងពេលវេលា, ការគេងមិនបានគ្រប់គ្រាន់, ការពិសារគ្រឿងស្រវឹងក្នុងកម្មវិធីជួបជុំផ្សេងៗជាមួយអតិថិជនដើម្បីបង្កើនការទំនាក់ទំនងកាន់តែជិតស្និតនឹងការសហការគ្នាបានយូអង្វែង ដោយភ្លេចគិតពីសុខភាពរបស់ខ្លួនឯង។

មនុស្សមួយចំនួនគិតថា “មានលុយ នោះអ្វីៗនឹងមកតាមក្រោយ ឬពេលឈឺចាំទៅពេទ្យ” ជាមូលហេតុដែលនាំអោយពួកគេមិនសូវបានយកចិត្តទុកដាក់ក្នុងការថែរទាំសុខភាពជាប្រចាំថ្ងៃឡើយ។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយគាត់ធ្លាក់ខ្លួនឈឺក្នុងតំណាក់កាលធ្ងន់ធ្ងរណាមួយ នោះការចំណាយលើការព្យាបាលក៏ច្រើនតាមស្ថានភាពជំងឺដែរ ប្រសិនក្នុងករណីចាំបាច់គាត់នឹងត្រូវយកប្រាក់ដែលបានសន្សំមកចំណាយលើសេវាព្យាបាលថែមទៀត និយាយជារួមនៅពេលឈឺ គាត់នឹងខកខានមិនបានបំពេញកាងារ បាត់បង់ប្រចំណូលប្រចាំថ្ងៃ ប្រាក់សន្សំត្រូវចំណាយលើសេវាព្យាបាល គ្រួសារកើតក្តីបារម្មណ៍។

ដូច្នេះទោះបីរវល់នឹងកាងារប៉ុណ្ណាក៏ដោយសូមកុំភ្លេចថែរក្សាសុខភាពជាប្រចាំ ដើម្បីជោគជ័យទាំងកាងារ និងសុខភាព គ្រួសារមានសុភមង្គល ។

 

- រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Mr. Utdam)