ជំងឺរាគត្រូវបានគេកំណត់ថាគឺជាការមានវត្តមានលាមកទន់ឬលាមកទឹកឫលាមករាវជាធម្មតាបត់ជើងយ៉ាងតិច ៣ដងក្នុង24ម៉ោងក្នុងនោះផងដែរបរិមាណលើសពី200ml ក្នុងមួយដងៗ។យើងចែកជំងឺរាគជា ៣ ប្រភេទធំៗគឺ៖
- ជំងឺរាគស្រួចស្រាល ( Acute diarrhea): រាគមានរយៈពេលតិចជាង14ថ្ងៃ។
- ជំងឺរាគជាប់ ( persistent diarrhea): រាគមានរយៈពេលចាប់ពី14ថ្ងៃរហូត ដល់29ថ្ងៃ។
- ជំងឺរាគរាំរ៉ៃ ( Chronic diarrhea): រាគមានរយៈពេលលើសពី30ថ្ងៃ។
រោគសញ្ញារបស់ជំងឺរាកមានដូចជា៖
- ចុកពោះឬ ឆ្អល់ពោះ ហើមពោះ
- លាមករាវឬ លាមកទន់
- វត្តមានឈាមឬសំបោរ ក្នុងលាមក
- ក្តៅខ្លួន, រងារញាក់
- ក្អួតចង្អោរ, វិលមុខ, អស់កំលាំង
ការធ្វើរោគវិនិច្ឆ័យ៖
- ពិនិត្យឈាមរកមើលមេរោគបង្ក
- ពិនិត្យលាមក
- ក្នុងករណីចាំបាច់អាចឈានដល់ការឆ្លុះពោះវៀនផងដែរ
ការបង្ការ៖
យើងបង្ការមូលហេតុដែលបង្កឲ្យមានជំងឺរាគបណ្តាលមកពី
- វីរុស ជាមូលហេតុចំបងបង្កឲ្យជំងឺរាគមានដូចជា Norwalk វីរុស, វីរុស ដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ A នឹងវីរុស Rota ហើយជាមូលហេតុចំបងបង្កឲ្យមានជំងឺរាគស្រួចស្រាលចំពោះកុមារ។
- មេរោគបាត់តេរីនឹងប៉ារាស៊ីត មេរោគទាំងនេះភាគច្រើនចំលងតាមរយៈចំណីអាហារ និងទឹក ហើយមេរោគទាំងនេះមានដូចជា clostridium difficile, shigella, salmonella, E. Coli, Giardia lamblia.
- ការប្រើប្រាស់ថ្នាំពេទ្យ ថ្នាំមួយចំនួនដូចជា ថ្នាំផ្សះក៏ជាមូលហេតុបង្កផងដែរ, ដោយសារថ្នាំផ្សះទាំងនេះវាទៅបំផ្លាញទាំងមេរោគល្អនឹងអាក្រក់នៅក្នុងពោះវៀន, ថ្នាំមួយចំនួនទៀតដូចជាថ្នាំប្រឆាំងមហារីក ថ្នាំទប់អាស៊ីតដែលមានសារធាតុម៉ាញេស្យូម។
- Fructose: សារធាតុ fructose គឺជាស្ករដែលមាននៅក្នុងផ្លែឈើ និងទឹកឃ្មុំ ហើយចំពោះអ្នកជំងឺមួយចំនួនមានបញ្ហាប្រពន្ធរំលាយអាហារក៏ជាមូលហេតុបង្កអោយមានរាគផងដែរ។
- កាវៈកាត់៖ ចំពោះអ្នកជំងឺវះកាត់ថង់ទឹកប្រមាត់ចេញក៏អាចបង្កឲ្យមានបញ្ហាផងដែរ។
- ជំងឺអ័រម៉ូនក្រពេញទីរ៉ូអ៊ីដ ឡើងខ្ពស់ក៏ជាកត្តាដែរបង្កឲ្យមានជំងឺរាគផងដែរ។
ផលវិបាក៖ ជំងឺរាគអាចបង្កឲ្យបាត់បង់ជាតិទឹកដែលវាជាមូលហេតុគំរាមគំហែងដល់អាយុជីវិតប្រសិនបើមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ, ហើយការបាត់បង់ជាតិទឹកក៏ជាផ្នែកមួយដែលបង្កគ្រោះថ្នាក់ផងដែលចំពោះកុមារ មនុស្សចាស់ និង អ្នកមានប្រពន្ធ័ភាពសាំចុះខ្សោយ។
យើងអាចកំណត់រោគសញ្ញានៃការបាត់បង់ជាតិទឹកចំពោះកុមារនឹងមនុស្សធំមានដូចជា
+ ចំពោះមនុស្សធំ
- ស្រែកទឹក
- ស្ងួតមាត់ឬស្ងួតស្បែក
- បត់ជើងតូចតិចឫ អត់ទឹកនោម ទឹកនោមមានព៌ណតែចាស់ឬក្រមៅ
- ហេវហត់ អស់កំលាំង វិលមុខ
+ ចំពោះកុមារ នឹងកូនក្មេង
- គ្មានទឹកនោមផ្សើមនៅក្រណាត់កន្ទបឬ គ្មាននោមក្នុងរយៈពេល ៣ម៉ោងឬលើសពីនេះ
- ស្ងួតបំពងក ស្ងួតមាត់នឹងភ្នែក
- កំដៅកើនឡើងលើសពី ៣៩អង្សា
- យំគ្មានទឹកភ្នែក
- ស្បែករយាយឺតលើសពី ២ទៅ៣ វិនាទី
- ក្មេងសន្លឹម ឬសន្លប់
វិធីការពារ៖
- ត្រូវលាងសំអាតដៃឲ្យបានស្អាតមុនចាប់កាន់ឬបរិភោគអាហារ
- ត្រូវលាងដៃជាមួយសាប៊ូយ៉ាងតិច ២០វិនាទីមុននឹងក្រោយចេញពីបន្ទោបង់រួច
- ត្រូវលាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតល្អមុនបរិភោគ
- ហាមបរិភោគសាច់ឫបន្លែឆៅ ឬមិនឆ្អិនល្អ និងហាមបរិភោគទឹកឆៅ
- ត្រូវធ្វើការពិភាក្សាឬពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលអ្នកធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍
ឬកន្លែងដែលងាយប្រឈម។
- ធ្វើការចាក់វាក់សាំងកាពារពីការបង្កដោយវីរុស Rota ដែលជាមូលហេតុចំបងមួយងាយបង្កឲ្យមានជំងឺរាគចំពោះកូនក្មេង៕
#ដោយលោកវេជ្ជបណ្ឌិត ជីវ វ៉េងដារ៉ូត ( Health Education Series)
- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
( Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា )