(+855) 11 909 020 / 69 909 011

ការព្យាបាលមាត់ធ្មេញដោយប្រើឡាស៊ែរ (laser therapy)

(មានវីដេអូ)

ការព្យាបាលមាត់ធ្មេញដោយមានជំនួយពី Laser គឺវិធីព្យាបាលថ្មី  ក្នុងវិស័យទន្តសាស្ត្រ ដោយប្រើម៉ាស៊ីនបច្ចេកវិទ្យា Laser ជំនួយក្នុងការព្យាបាលមាត់ធ្មេញ ប្រកបដោយសុវត្ថិភាពចំណេញពេលវេលា និងថវិកា។

ការប្រើម៉ាស៊ីនបច្ចេកវិទ្យាថ្មីនេះ សម្រាប់ព្យាបាលជំងឺរោគស៊ីធ្មេញ ព្យាបាលធ្មេញស្រគៀរ វះកាត់ច្រាំងអណ្តាត វះកាត់ច្រាំងបបូរមាត់ ធ្វើឱ្យធ្មេញស ព្យាបាលជំងឺពងបែកមាត់ ជំងឺអញ្ចាញជុំវិញធ្មេញធម្មជាតិ និងព្យាបាលជុំវិញធ្មេញស្វានជាដើម។

ការព្យាបាលមាត់ធ្មេញដោយមានជំនួយពី Laser នេះ គឺគ្មានឈាម គ្មានហើម និងធ្វើឱ្យការប្រើថ្មាំស្ពឹកទៅលើអ្នកជំងឺមានតិចតួច ជួយសម្លាប់មេរោគក្នុងមាត់ កាត់បន្ថយការប្រើថ្នាំផ្សះដល់អ្នកជំងឺ ហើយធ្វើឱ្យមុខរបួសឆាប់ជាសះស្បើយ។

អាស្រ័យហេតុនេះ នៅពេល​បងប្អូនមានបញ្ហាឈឺធ្មេញ និងបញ្ហាចម្ងល់ពាក់ព័ន្ធនឹងបញ្ហាមាត់ធ្មេញ សូមអ្នកទាំងអស់គ្នា ប្រញ៉ាប់មកជួបទន្តបណ្ឌិត ដើម្បីពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា៕

 

- បកស្រាយដោយ ៖ ទន្តបណ្ឌិត គង់ សុផណ្ណារី ឯកទេសជំងឺអញ្ចាញធ្មេញ និងឯកទេសឡាស៊ែរ នៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ

- បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសកលវិទ្យាល័យ Tokyo Medical and Dental University (TMDU) ប្រទេសជប៉ុន
បញ្ចប់វគ្គសិក្សាផ្នែកឡាស៊ែរ ពីសហរដ្ឋអាមេរិក

- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)