ការនោមញឹក ជាផលរំខានមួយ ដែលកើតមានឡើងទៅលើបុរសនិងស្រ្តី ប៉ុន្តែវាមិនមែនជាជំងឺទេ តែជាបញ្ហាដែលបណ្តាលមកពីប្រព័ន្ធនៃសារពាង្គកាយ ដែលត្រូវមើលថែ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រព័ន្ធទឹកនោម។ ជាពិសេសបុរសទាំងឡាយណាដែលមានការនោមញឹកញាប់ ពិបាកក្នុងការនោម អ្នកអាចស្ថិតក្នុងការប្រឈមមុខនៃការកើតរោគក្រពេញប្រូស្តាតរីកធំ។
នោមញឹកញាប់ រឺ នោមច្រើន ដែលមានបរិមាណលើសពី ៣លីត្រក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ និងច្រើនជាង ២លីត្រក្នុងមួយម៉ែត្រការ៉េសម្រាប់ក្មេង។
មូលហេតុដែលបណ្ដាលឱ្យនោមញឹក គឺមកពី Osmotic Diuresis ឬ Water Diuresis។ កត្ដាចម្បង ដែលបណ្ដាលឱ្យមាន Osmotic Diuresis គឺ Glucose Induced Diuresis ចំពោះអ្នកជម្ងឺទឹកនោមផ្អែមប្រភេទទី២ ដោយគ្រប់គ្រងស្ករមិនបានល្អ។
ជាមួយគ្នានោះ ការកើតឡើងនៃរោគសញ្ញានោមញឹកញាប់នេះ បណ្តាលមកពី៖
+Glucosuria ការកើនឡើងកំហាប់ស្ករក្នុងឈាមខ្ពស់សម្រាប់អ្នកជម្ងឺទឹកនោម ផ្អែម។
+ Urea Diuresis បណ្ដាលមកពីការប៉ះទង្កិចលើតម្រង់នោម។
+Sodium Diuresis បណ្ដាលមកពីការដាក់សេរ៉ូម ដែលមានជាតិសូដ្យូមតាមសរសៃច្រើន។
+Psychogenic Polydipsia
+ការរីកនៃក្រពេញប្រូស្ដាត
+ការស្ទះតម្រងនោម (Osmotic Diuresis-Post Obstructive Diuresis)
ប្រសិនបើលោកអ្នកសង្ស័យថាមានអាការៈនោមញឹកញាប់ ត្រូវធ្វើការប្រមូលទឹកនោម ក្នុងរយៈពេល ២៤ម៉ោង ឬ ៨ម៉ោង ដើម្បីយកទៅធ្វើការពិនិត្យមើលជាតិសូដ្យូម ប៉ូតាស្យូម ក្លរ Creatinine Urea និងជាតិស្ករជាដើម។ ចំពោះការធ្វើរោគវិនិច្ឆ័យ គឺអាស្រ័យទៅតាមប្រវត្តិជម្ងឺ អាយុ និងរយះពេល៕
#បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ឃួន សតិកា (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
(Vandhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)