(+855) 11 909 020 / 69 909 011

តើកុមារ នឹងងាយរងជំងឺអ្វីខ្លះនៅរដូវក្តៅ?

នៅរដូវប្រាំង អាកាសធាតុឡើងកម្ដៅខ្លាំង ការបម្រែបម្រួលអាកាសធាតុនេះ បានបង្កជាផលប៉ះពាល់ដល់សុខភាពកុមារ និងធ្វើឱ្យពួកគេងាយនឹងទទួលរងនូវការកើតជំងឺផ្សេងៗបាន។ ក្នុងនោះ កុមារងាយរងគ្រោះបំផុតនោះ គឺ កុមារអាយុក្រោយ ៤ឆ្នាំ ។

ជាក់ស្ដែង អាកាសធាតុក្ដៅខ្លាំង គឺជាមូលហេតុធ្វើឱ្យសរីរាងខាងក្នុងរបស់កុមារពិបាកទ្រាំ កុមារឆាប់បែកញើស និងបែកញើសខ្លាំង ហើយបាត់បង់ជាតិទឹកច្រើនទៅតាមនោះដែរ ។

ជាផលវិបាក កុមារងារនឹងអាការមិនស្រួលខ្លួន ឈឺក្បាល ទន់ខ្លួន ឬដល់សន្លប់បាត់ស្មារតី ក្តៅខ្លួន និងរលាកស្បែកជាដើម។ ដូច្នេះ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពកូនៗជាទីស្រលាញ់របស់ខ្លួន តាមវិធីខាងក្រោមនេះ ៖

  •  កុមារហូបទឹកឱ្យបានពី ១,៥ទៅ២លីត្រក្នុងមួយថ្ងៃ (ច្រើនលើសពេលធម្មតា)
  •  ផ្តល់ឱ្យទារក ឬកុមារ ទទួលបំបៅ ឬទទួលទានអាហារឱ្យបានទៀងទាត់ និងត្រឹមត្រូវ
  • ស្លៀកពាក់ខោអាវ រលុងៗ ស្រាលៗ ធ្វើពីសរសៃអំបោះ ឬទេសឯក
  • កុំនាំកុមារចេញក្រៅ ទៅហាលវាលថ្ងៃ ក្នុងអំឡុងពេលក្តៅខ្លាំង
  •  កុំបញ្ចេញកម្លាំងកាយ ធ្វើកីឡា ហាត់ប្រាណ ពេលអាកាសធាតុកំពុងក្តៅខ្លាំង
  • បិទបង្អួច វាំងនង ដើម្បីកុំឱ្យពន្លឺនិងកំដៅព្រះអាទិត្យចាំងចូលផ្ទះ ហើយបើកចំហពេលព្រលឹមពេលព្រលប់ និងពេលយប់ដើម្បីឱ្យខ្យល់ត្រជាក់ចូល
  • លា ហាលកន្សែង កម្រាលសើម នៅមាត់បង្អួច
  •  សម្រាកនៅ ក្នុងបន្ទប់ត្រជាក់ ក្រោមម្លប់ ឬកន្លែងមានម៉ាស៊ីនត្រជាក់ឱ្យបានយ៉ាងហោចពីរម៉ោង
  • មុជទឹកឱ្យញឹក ឬផ្សើមខ្លួន នឹងក្រណាត់សើម នឹងចំណាយទឹក និងបក់ឱ្យមានខ្យល់តិចៗប៉ះខ្លួន    

 ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ ក្រុមការងារ សុខក្រម (Sokhakrom)