(+855) 11 909 020 / 69 909 011

សញ្ញាគ្រោះថ្នាក់ដែលស្រ្តីមានផ្ទៃពោះត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់

 

ប្រសិនបើស្រ្តីមានផ្ទៃពោះគ្រប់រូប ជួបប្រទះរោគសញ្ញា ឬអាការខាងក្រោមនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីចៀសវាងកើតមានបញ្ហាចំពោះសុខភាពម្ដាយ និងទារកក្នុងផ្ទៃ ។

១- មានការឈឺចាប់ខ្លាំងភ្លាមៗនៅក្នុងពោះ

២- ចលនាកូនមានការផ្លាស់ប្តូរ ពីខ្លាំងមកខ្សោយ ឬមិនកម្រើកសោះ

៣- អ្នកម្តាយក្អួត ឬរាគរយៈពេល២៤ម៉ោង ឬច្រើនជាងនេះ

៤- កែវភ្នែកចេញស្នាមអុជៗ ចេញសរសៃដូចផ្លែកបន្ទោល ឬព្រិសមើលមិនសូវច្បាស់

៥- ហើមមុខ ដៃ ជើង កជើង ខ្លាំង ហើយកើតឡើងភ្លាមៗ

៦- ហើមជុំវិញភ្នែក ជាពិសេសពេលក្រោកពីគេង

៧- មានការឈឺចាប់នៅពេលនោម

៨- សីតុណ្ហភាពលើសពី ៣៧.៧អង្សាសេ

៩- ហូរឈាមតាមទ្វារមាសច្រើនខុសពីប្រក្រតី

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ ក្រុមការងារ សុខក្រម (Sokhakrom)