ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ គួរយល់ដឹងពីរបបអាហារសម្រាប់ទារក ដែលទើបនឹងកើតរហូតដល់អាយុ ១ ឆ្នាំ។
១. តើទារកអាយុពី ០ ខែ ដល់ ៦ ខែ គួរមានរបបអាហារបែបណា?
ទារកដែលទើបតែកើតមក (អាយុពី ០ខែ ទៅ ៦ខែ) ត្រូវផ្ដល់តែទឹកដោះម្ដាយតែមួយគត់ មិនត្រូវផ្ដល់ទឹក ឬអាហារឱ្យទារកឡើយ។ ទឹកដោះម្ដាយមានសារធាតុចិញ្ជឹមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទារក។
២. តើក្មេងអាយុចន្លោះពី ៦ខែ ដល់២៤ខែ គួរមានរបបអាហាអ្វីខ្លះ?
នៅពេលទារកមានអាយុចន្លោះពី ៦ ខែ ដល់ ២៤ ខែ ទឹកដោះម្ដាយនៅតែបន្តផ្ដល់ឱ្យទារកជាចាំបាច់ និងត្រូវផ្ដល់អាហាររូបត្ថម្ភគ្រប់គ្រាន់បន្ថែមទៀតដល់ទារក ព្រោះវ័យនេះ ទារកត្រូវការអាហារបន្ថែម ដើម្បីចិញ្ជឹមរាងកាយរបស់ពួកគេដែលកំពុងតែលូតលាស់។
អាហារបន្ថែមចម្រុះសម្រាប់ក្មេងស្ថិតក្នុងវ័យនេះ គឺត្រូវបានបែងចែកជា ៣ ក្រុម រួមមាន៖
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ ក្រុមការងារ សុខក្រម (Sokhakrom)