ការលាងដៃ អ្នកណាក៏អាចធ្វើបាន និងងាយស្រួល ប៉ុន្តែការលាងដែលត្រឹមត្រូវ និងសមស្របតាមក្បួន ដោយធានាថាលាងបានស្អាតជាមួយទឹក និងសាប៊ូ យើងមិនទាន់អាចធានាបាន ១០០ភាគរយនោះទេ។
សូមធ្វើតាមការណែនាំខាងក្រោមនេះ៖
ជំហានទី១៖ ផ្សើមដៃជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម
ជំហានទី៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។
ជំហានទី៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង
លាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសំបោរ ក្អក ឬកណ្តាស់ និងបន្ទាប់ពីទៅបន្ទប់ទឹក។
ប្រសិនបើអ្នកគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ ភាគរយ។ អ្នកត្រូវតែលាងដៃជាមួយសាប៊ូ និងទឹកជានិច្ច ប្រសិនបើដៃអ្នកកខ្វក់៕
ប្រភព៖អង្គការយូនីសេហ្វ