យោងតាមការបង្ហាញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឱ្យដឹងថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហើរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ។
អ្នកវិទ្យាសាស្រ្តរកឃើញថា ចម្ងាយខ្ទាតចេញពីមុខមនុស្សយើងចម្ងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី ១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។
ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ដង។
ហេតុដូច្នេះ តម្រូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម។
ចំពោះអ្នកជា (អ្នកមិនមែនឈឺ) ពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់៕