(+855) 11 909 020 / 69 909 011

នារីៗ! កោររោមជើងរាល់ដង មានដឹងអត់ថាប៉ះពាល់អ្វីខ្លះ?

សុខភាព៖ការកោររោមជើង គឺមានភាពពេញនិយមសម្រាប់នារីៗគ្រប់រូប ដើម្បីបំបាត់នូវរោមដែលមានពណ៍ខ្មៅបិតទាំងស្បែក បន្ថែមនូវភាពស្រស់ស្អាតបានមួយកម្រិត។

ការកោររោមជើង គឺមានភាពរហ័ស ដោយប្រើប្រាស់ឧបករណ៍ឡាម ឬគ្រឿងអេឡិចត្រូនិច ដែលកាត់បន្ថយនូវភាពឈឺចាប់បាន។

ប៉ុន្ដែទោះបីជាវាល្អយ៉ាងណាក៏ដោយ ក៏នូវតែមានហានិភ័យសម្រាប់ស្បែកផងដែរ ដូចជា ធ្វើឱ្យស្បែករលាក ស្ងួត និងរមាស់។

លើសពីនោះ នៅពេលដែលរោមជើងរបស់អ្នកដុះឡើងវិញម្តងទៀត គឺធ្វើឱ្យរោមដុះកប់នៅក្រោមស្បែក និងធ្វើឱ្យរោមជើងថ្មី កាន់តែក្រាស់ និងវែងជាងមុន ព្រមទាំងដុះរោមពណ៍ខ្មៅកាន់តែច្រើនផងដែរ។

ដើម្បីបង្ការហានិភ័យដល់ស្បែក  អ្នកមិនគួរធ្វើការកោរញឹកញាប់ពេកនោះទេ ហើយចំពោះការប្រើឡាមកោរ គឺគួរតែប្រើឡាមមួយ កោរតែ ២ដងបានហើយ សូមកុំប្រើប្រាស់ដដែលច្រើនដង ព្រោះអាចបង្ករឱ្យមានការឆ្លងនូវបាក់តេរី ឬអាចដាច់រលាត់ស្បែកផងដែរ៕