(សុខភាព)៖ ការើសអើង គឺជះឥទ្ធិពលអាក្រក់ចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកផ្ទុកមេរោគថ្លើមប្រភេទ B ដែលមានជាងពាក់កណ្តាល (>1/2 ) ដោយមានកាឈឺចាប់បណ្តាលមកអំពីការើសអើងក្នុងសង្គម ហើយប្រមាណជា ១/៤ នៃអ្នកជំងឺនេះ ត្រូវបានសមាជិកក្រុមគ្រួសារ សាច់ញាត្តិ និង មិត្តភក្ក័ ជៀសវាងការប៉ះបាល់ផ្ទាល់ ( Physical contact ) ដូចជា ចាប់ដៃ អោប ឬ ថើប ជាដើម។ ទាំងអស់នេះវាជាការជះឥទ្ធិពលអាក្រក់មួយា ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series) បានឱ្យដឹងថា ថ្មីៗនេះមានការសិក្សាមួយដែលដឹកនាំដោយក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល ទៅលើអ្នកផ្ទុកមេរោគថ្លើម B ក្នុងទ្វីបអឺរ៉ុប និងអាមេរិក បានរកឃើញថា មានអ្នកជំងឺ ៤៩.៦% ត្រូវគេរើសអើង និង ២៤.៦% ត្រូវបានសាច់ញាត្តិ មិត្តភក្រ្ត័ ជៀសវាងប៉ះពាល់រាងកាយផ្ទាល់ ( Physical contact ) , ៤៦.៩% ទៀតបានប្រាប់ថាពួកគេមានកាឈឺចាប់ពីការរើសអើងនេះ ហើយ ២៣.៨% ផ្សេងទៀត ត្រូវបានគេឈប់អញ្ជើញឱ្យទៅចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ។
លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បានបន្តថា នៅក្នុងកាអនុវត្តន៍ជាក់ស្តែងរបស់លោករាល់ថ្ងៃ សង្កេតឃើញថា អ្នកជំងឺរលាកថ្លើម B ប្រមាណ ៩០% ត្រូវបាត់បង់ឱកាសប្រឡងចូលធ្វើការងារនៅតាមស្ថាបន័ផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
ពួកគេបានធ្លាក់ការដាក់ពាក្យប្រឡងប្រជែងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស និងត្រូវបានគេផ្តាច់ពាក្យរៀបការនៅពេលដឹងថា មានផ្ទុកមេរោគថ្លើម B នេះ ។ អ្នកជំងឺតែងតែសម្តែងនូវភាពអស់សង្ឃឹម និងការើសអើងពួកគេក្នុងសង្គម ហើយមានអ្នកជំងឺមួយចំនួនសម្រេចចិត្តលាក់រឿងនេះ មិនឱ្យអ្នកណាដឹងថា ខ្លួនមានផ្ទុកមេរោគថ្លើម B នេះទេ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា នេះជាលទ្ធផលមួយដ៏គួរឱ្យរន្ធត់ ដែលកើតឡើងពីការមិនយល់ដឹងច្បាស់លាស់អំពីរបៀប នៃកាចម្លងជំងឺរលាកថ្លើម B ជាហេតុបណ្តាលឱ្យមានការើសអើងតៗគ្នា ហើយវាក៏ជាលទ្ធផលមួយដ៏អាក្រក់ ដែលអ្នកជំងឺ ត្រូវបានបាត់បងឱកាសជាច្រើនក្នុងសង្គម។
តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត របៀបនៃកាចម្លងមេរោគថ្លើមប្រភេទ B មានដូចជា៖
លោកវេជ្ជបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា មេរោគថ្លើមប្រភេទ B មិនឆ្លងតាមរយៈការនិយាយទាក់ទងគ្នា ការអោបថើបគ្នា កាចាប់ដៃគ្នា ការហូបបាយជាមួយគ្នា ការរៀន ឬ ធ្វើការងារជាមួយគ្នានោះទេ។ មិនតែប៉ុណ្ណោះ ចំពោះអ្នកមិនទាន់មានឆ្លងមេរោគថ្លើមប្រភេទ B អាចចាក់វ៉ាក់សាំងបង្ការបានមិនមានអ្វីត្រូវព្រួយបារម្មណ៍នោះទេ៕
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)