(+855) 11 909 020 / 69 909 011

ទឹកដក់ក្នុងសន្លាក់ជង្គង់

១.និយមន័យ នៃទឹកដក់ក្នុងសន្លាក់ជង្គង់ (KNEE EFFUSION)៖

វត្តមានទឹកដ៏ច្រើនលើសពីធម្មតា នៅក្នុង និងជុំវិញសន្លាក់ជង្គង់ ដែលជាហេតុនាំឱ្យហើមសន្លាក់ជង្គង់ ជាពិសេស គឺផ្នែកខាងលើនៃជង្គង់ទឹកដក់សន្លាក់ជង្គង់ធ្វើឱ្យអ្នកជំងឺឈឺសន្លាក់ជង្គង់ ព្រមទាំងពិបាកធ្វើចលនាសន្លាក់ជង្គង់។

២.មូលហេតុដែលបណ្តាលឱ្យកើតមានទឹកដក់ក្នុងសន្លាក់ជង្គង់

- របួសត្រង់សន្លាក់ជង្គង់ដូចជា៖ បែកឆ្អឹងខ្ចីជង្គង់, ដាច់រហែកទ្រនាប់សន្លាក់ជង្គង់ និងដាច់សរសៃពួរសន្លាក់ជង្គង់

- ជំងឺរលាកសន្លាក់ជង្គង់រុំរ៉ៃប្រភេទ Rheumatoid Arthritis

- ជំងឺលើសអាស៊ីតអ៊ុយរិក

- ជំងឺ Lupus

- ជំងឺរលាកសន្លាក់ជង្គង់ដោយសារមេរោគ

- ជំងឺរលាកថង់ទឹកសន្លាក់ជង្គង់

- ដុំគីស ឬដុំមហារីកនៅជង្គង់

- ជំងឺផ្សេងៗមួយចំនួនទៀត។

៣.កត្តាប្រឈមនឹងទឹកដក់សន្លាក់ជង្គង់

- អាយុ

- កីឡា ដូចជា កីឡាប្រដាល់ កីឡាបាល់ទាត់ និងកីឡាវាយតេនីស

- អ្នកធាត់ និងអ្នកលើសគីឡូ។

៤. រោគសញ្ញានៃទឹកដក់ក្នុងសន្លាក់ជង្គង់

- ឈឺសន្លាក់ជង្គង់

- ហើម ក្រហម ក្ដៅ ជុំវិញសន្លាក់ជង្គង់

- រឹងសន្លាក់ និងពិបាកធ្វើចលនាសន្លាក់ជង្គង់

-មានស្នាមជាំជុំវិញសន្លាក់ជង្គង់។

៥.ផលវិបាកនៃទឹកដក់ក្នុងសន្លាក់ជង្គង់

- ស្វិតសាច់ដុំ

- គីសថង់ទឹកសន្លាក់

- ខូចសន្លាក់ជង្គង់

- គាំងសន្លាក់។

៦.ការកំណត់រោគវិនិច្ឆ័យ

ការកំណត់រោគវិនិច្ឆ័យគឺត្រូវពឹងផ្អែក លើប្រវត្តិជម្ងឺរបស់លោកអ្នក ការពិនិត្យលើរូបរាងកាយ ជាពិសេសនៅត្រង់កន្លែងដែលមានការឈឺចាប់ និងហើម។ ការបូមឈាម និងការបូមទឹកសន្លាក់ ដើម្បីរកមើល ការបង្កររោគ កម្រិតនៃការរលាក ព្រមទាំងមុខងាររបស់ប្រព័ន្ធសរីរាង្គដទៃទៀតរួមមាន មុខងារតម្រងនោម និងមុខងារថ្លើមជាដើម។ ក្រៅអំពីនេះ យើងក៏អាច ថតកាំរស្មីអ៊ិច (ក្នុងករណីដែលមានការប៉ះទង្គិច ឬគ្រោះថ្នាក់) និងឆ្លុះអេកូ ក្នុងករណីដែលមានការហើម ឬសង្ស័យថាមានទឹកដក់ ឬដុំពក)។

៧.ការព្យាបាលទឹកដក់ក្នុងសន្លាក់ជង្គង់

-ព្យាបាលទៅតាមមូលហេតុនៃជំងឺ ដូចជា សម្រាក ស្អំទឹកកក ដាក់ជើងឱ្យខ្ពស់ និងពាក់របស់ការពារជង្គង់

- ព្យាបាលដោយថ្នាំ ដូជា ថ្នាំបំបាត់ឈឺចាប់, ថ្នាំsteroid ឬ ថ្នាំផ្សះ

- បូមទឹកដក់ក្នុងសន្លាក់ជង្គង់

- ការព្យាបាលដោយវះកាត់ ក្នុងករណីបែកទ្រនាប់សន្លាក់ និងដាច់សរសៃពួរ៕

 

ដោយ វេជ្ជបណ្ឌិត សុខ ពុទ្ធី(Health Education Series)

កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

( Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា )