(+855) 11 909 020 / 69 909 011

បើឃើញរោគសញ្ញាទាំងនេះ បញ្ជាក់ថា កូនៗលោកអ្នកកើតជំងឺគ្រុនឈាមហើយ

សុខភាព៖ នៅក្នុងរដូវវស្សារ គឺជារដូវមួយ ដែលធ្វើឱ្យមនុស្សងាយកើតជំងឺគ្រុនឈាម ជាពិសេសទារក និងកុមារ។ ដូច្នេះសូមអាណាព្យាបាលទាំងអស់ ព្យាយាមសង្កេតមើលរោគរោគសញ្ញាទាំងនេះ ដោយខ្លួនឯងបាន ដើម្បីនាំកូនៗទៅព្យាបាលទាន់ពេលវេលា។

រោគសញ្ញាគួរកត់សម្គាល់នៃជំងឺគ្រុនឈាមលើកុមារ៖

- ក្តៅខ្លួនខ្លាំង

- ឈឺក្បាល

- ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់

- ឈឺនៅខាងក្រៅភ្នែក

- ចេញកន្ទួលក្រហមៗពេញខ្លួន

- ក្អួត និងចង្អោរ

- ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ។

ប៉ុន្តែប្រសិនបើកុមារកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ លោកអ្នកនឹងឃើញមានចេញរោគសញ្ញាដូចជា៖

- ការហូរឈាមចេញពីច្រមុះ និងមាត់

- ឈឺពោះធ្ងន់ធ្ងរ

- ក្អួតជាប់រហូត

- ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ

- មានបញ្ហានៅសួត, ថ្លើម និងបេះដូង៕