(+855) 11 909 020 / 69 909 011

ស្រ្តីមានផ្ទៃពោះ គួរតែជួបគ្រូពេទ្យជាបន្ទាន់ បើមានរោគសញ្ញាទាំងនេះ

(សុខភាព)៖ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ ស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវមកជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើខ្លួនចេញរោគសញ្ញាមួយចំនួនដូចបានរៀបរាប់។

រោគសញ្ញាទាំងនោះ រួមមាន៖

  • បើសិនជាមានអាការៈឈឺចាប់ខ្លាំងភ្លាមៗ នៅក្នុងពោះ
  • ចលនាកូនមានការផ្លាស់ប្តូរ ពីខ្លាំងមកខ្សោយ ឬមិនកម្រើកសោះនៅក្នុងផ្ទៃ
  • ម្តាយក្អួត ឬរាគ រយៈពេល ២៤ម៉ោង ឬច្រើនជាងនេះ
  • កែវភ្នែកចេញស្នាមអុជៗ ចេញសរសៃដូចផ្លែកបន្ទោល ឬព្រាល មើលមិនសូវច្បាស់
  • ហើមមុខ ដៃ ជើង កជើង ខ្លាំង ហើយកើតឡើងភ្លាមៗ
  • ហើមជុំវិញភ្នែក ជាពិសេសពេលក្រោកពីគេង
  • មានការឈឺចាប់នៅពេលនោម
  • ក្នុងខ្លួនមានសីតុណ្ហភាពលើសពី ៣៧.៧អង្សាសេ
  • ហូរឈាមតាមទ្វារមាសច្រើនខុសពីប្រក្រតី។

ដូច្នេះ សូមអ្នកម្តាយទាំងអស់ ដែលមានសង្កេតឃើញមានរោគសញ្ញាបែបនេះ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ម្ដាយ និងកូន៕