(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកចូលចិត្តពិសារកាហ្វេនៅពេលព្រឹក

សុខភាព៖ កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យទៅតាមប្រភេទ និងរសជាតិ។ ជាមួយគ្នានេះ ការផឹកកាហ្វេនៅពេលព្រឹកពិតជាទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងជម្រុញឱ្យខួរក្បាលមានដំណើរការល្អពេញមួយថ្ងៃ។

ការពិសារកាហ្វេនៅពេលព្រឹក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

  • បង្កើនថាមពលដល់ខួរក្បាល ពង្រឹងស្មារតី បង្កើនការចងចាំ និងជម្រុញឱ្យប្រព័ន្ធមុខងារខួរក្បាលមានដំណើរការល្អ
  • ដោះស្រាយបញ្ហាធ្លាក់ចុះនៃសម្ពាធឈាម ព្រោះវាជួយជម្រុញឱ្យមានការកើនឡើងនៃសម្ពាធឈាម
  • ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ដូចជា ផ្ដាស់សាយ និងគ្រុនជាដើម
  • សម្រួល និងបន្ថយដល់អាការឈឺក្បាលរបស់លោកអ្នក
  • សារជាតិរបស់កាហ្វេ អាចជួយកាត់បន្ថយពីអាការឈឺចាប់របស់លោកអ្នក
  • ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការស្រកទម្ងន់។ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom

-ប្រភពៈ ព័ត៌មានក្នុងស្រុក