(+855) 11 909 020 / 69 909 011

កន្សែងជូតខ្លួនគួរតែបោកសម្អាតបន្ទាប់ពីប្រើប្រាស់បាន ២​ដង

សុខភាព៖ នៅពេលដែលយើងយកកន្សែងជូតខ្លួនប្រើក្នុងបន្ទប់ទឹកម្ដង មេរោគនៅក្នុងបន្ទប់ទឹកនិងតោងជាប់កន្សែង ហេតុនេះពេលយើងប្រើកន្សែងជូតខ្លួនច្រើនដង មេរោគក្នុងបន្ទប់ទឹកក៏តោងជាប់កន្សែង  បង្កឱ្យកើតមេរោគកាន់តែច្រើនទៅតាមនោះដែរ។

ដូច្នេះ ដើម្បីការពារសុខភាពរបស់លោកអ្នក ពីការឆ្លងមេរោគក្នុងបន្ទប់ទឹក លោកអ្នកគួរតែបោកគក់សម្អាតកន្សែងជូនខ្លួន ឱ្យបានញឹកញាប់ ដើម្បីចៀសផុតពីមេរោគ និងបាក់តេរីក្នុងបន្ទប់ទឹក។ ដំបូន្មានល្អបំផុត គួរតែបោកគក់កន្សែងរបស់លោកអ្នក បន្ទាប់ពីប្រើហើយកុំឱ្យលើសពី ៣ ដង។ 

សូមបញ្ជាក់ថា មិនត្រឹមតែកន្សែងដែលត្រូវបោកគក់ឱ្យបានញឹកញាប់នោះទេ រាល់ឧបករណ៍ដែលយើងប្រើប្រាស់ក្នុងបន្ទប់ទឹក ក៏គួរតែយកចិត្តទុកដាក់ផងដែរ ដូចជា ច្រាស់ដុះធ្មេញ និងប៉ុងដុះខ្លួនជាដើម៕

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom

-ប្រភពៈ New York