សុខភាព៖ ដុំគីសទឹកដែលមានឈ្មោះថា Ganglion Cyst គឺជាថង់ថ្នក់ទឹកមួយដែលកើតនៅលើសន្លាក់ឬសរសៃពួរ ហើយភាគច្រើនគឺច្រើនកើតនៅលើ កដៃ សន្លាក់ម្រាមដៃ និងនៅលើម្រាមជើង។ ប៉ុន្តែវាក៏អាចកើតមាននៅច្រើនកន្លែងផ្សេងទៀតផងដែរ ដូចជា នៅជង្គង់ ស្មា និងឆ្អឹងកជាដើម។
រោគសញ្ញានៃគីស Ganglion Cyst
✓ អាចឡើងប៉ោងហើម
✓ អាចឈឺនៅកន្លែងដែលមានគីសនេះ ឬករណីខ្លះ គឺមិនមានការឈឺចាប់ទេ
✓ ករណីខ្លះ អាចពិបាកក្នុងការធ្វើចលនាសន្លាក់
ការកំណត់រោគវិនិច្ឆ័យ
✓ ក្រុមគ្រូវពេទ្យនឹងធ្វើការពិនិត្យផ្ទាល់ទៅលើដុំគីស
✓ ពិនិត្យថតឆ្លុះអេកូឬ MRI
ការព្យាបាល
✓ ដុំគីសនេះមួយចំនួនអាចបាត់ទៅវិញដោយមិនចាំបាច់ព្យាបាលទេ។
✓ បើសិនមានរោគសញ្ញាឬមិនបាត់ទៅវិញហើយធ្វើឲ្យមានការប៉ះពាល់ដល់បែបបទនៃការរស់នៅប្រចាំថ្ងៃ ក្រុមគ្រូពេទ្យនឹងធ្វើការព្យាបាលដោយ ធ្វើការចុះបូមទឹកគីសឬត្រូវវះកាត់យកដុំគីសចេញ។
ដូច្នេះ គួរតែពិនិត្យនឹងតាមដានឲ្យបានត្រឹមត្រូវជាមួយក្រុមគ្រូពេទ្យជាមុនសិន៕
-បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)