(+855) 11 909 020 / 69 909 011

បញ្ហារលាកថង់ទ្រនាប់ជង្គង់

សុខភាព៖ ជាទូរទៅនៅលើជង្គង់មានថង់សាក់មួយដែលនៅចន្លោះស្បែកនិងឆ្អឹងក្បាលជង្គង់និងជាថង់តូចមួយសំរាប់ធ្វើឲ្យជង្គង់មានចលនាស្រួលនិងជាខ្នើយសំរាប់ទប់ពីការប៉ះទង្គិចនៃជង្គង់នៅពេលធ្វើចលនាផងដែរ។ នៅពេលថង់ខ្នើយនេះរលាកវាចាប់ផ្តើមធ្វើឲ្យជង្គង់ឈឺនិងពិបាកធ្វើចលនាផងដែរ។

តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series ) បម្រើការងារនៅមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា បានប្រាប់ សុខក្រម ឱ្យដឹងថា ការរលាកថង់ទ្រនាប់ជង្គង់ ឬ Knee Bursitis មានកត្តាប្រឈមមុខ និងមូលហេតុដូចជា៖

ប្រឈមមុខ និងមូលហេតុ

➢ ការមានគ្រោះថ្នាក់បោកប៉ះនឹងជង្គង់ដែលធ្វើឲ្យថង់ទ្រនាប់រលាកឬកកឈាម

➢ អ្នកដែលធ្វើការនឹងការលុតជង្គង់យូរៗ

➢ អ្នកដែលមានបញ្ហារលាកសន្លាក់ឆ្អឹងនៅនឹងជង្គង់

➢ អ្នកដែលមានបញ្ហាលើសជាតិអាស៊ីតក្នុងឈាម

➢ អ្នកដែលមានការមុតឬត្រូវសត្វទិចឬខាំនៅតំបន់ថង់ទ្រនាប់ជង្គង់នេះគឺប្រហែល20% គឺមានការធ្វើឲ្យរលាកថង់ទ្រនាប់ដោយការបង្កររោគ ( Septic bursitis )

រោគសញ្ញា

➢ ឈឺ,

➢ ហើម,តឹង

➢ ក្តៅ

➢ និងពិបាកធ្វើចលនា។

ការកំណត់រោគវិនិច្ឆ័យ

➢ ការសួរប្រវិត្តរបស់អ្នកជំងឺ និងការពិនិត្យកន្លែងដែលឈឺ

➢ ការពិនិត្យថតដោយប្រើ X ray ឬ អេកូក្បាលជង្គង់

➢ ការបូបទឹកឬឈាមដែលដក់នៅក្នុងថង់ទ្រនាប់ទៅវិភាគ

ការព្យាបាល

➢ ការសំរាកដោយកាត់បន្ថយការធ្វើចលនាជង្គង់ច្រើន

➢ ស្អំទឹកកកដើម្បីកាត់បន្ថយការឈឺចាប់

➢ គេងកល់ជង្គង់ឲ្យខ្ពស់ជាងដងខ្លួន

➢ ពាក់បង់ទ្រនាប់ជំនួយជង្គង់

➢ ការប្រើប្រឆាំងរលាកនិងបំបាត់ឈឺ

➢ និងការព្យាបាលដោយការបូបទឹកទឹក ឬឈាមចេញពីថង់ទ្រនាប់ជង្គង់ដែលហើម៕

 

-បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series)

-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)