(+855) 11 909 020 / 69 909 011

ប្រេះបបូរមាត់អាចកើតញឺកញាប់ តើមកពីបញ្ហាអ្វី?

សុខភាព៖ បបូរមាត់ប្រេះស្ងួតអាចបង្កឡើងពីកត្តាជាច្រើនរួមមាន អាកាសធាតុ ទម្លាប់នៃការលិឍបបូរ មាត់ញឹកញាប់ពេក និងការប្រើថ្នាំមួយចំនួន។ ប៉ុន្តែ តើអ្នកមានដឹងទេថា ការប្រេះបបូរមាត់របស់អ្នកដែលតែងកើតមានជាប្រចាំនេះជាសញ្ញាណនៃបញ្ហាអ្វី?

តាមពិត ការប្រេះបបូរមាត់របស់លោកអ្នក អាចមានទំនាក់ទំនងជាមួយនឹងបញ្ហាទាំង៧យ៉ាងខាងក្រោម៖ 

  • ការបង្ករោគផ្សិត៖ ប្រសិនអ្នកហាក់យល់ថាបបូរមាត់របស់ប្រេះញឹកញាប់ ឬជាប្រចាំពិសេសនៅចុងសងខាននៃបបូរមាត់ មានន័យថាអ្នកកំពុងមានមានការឆ្លងនូវមេរោគផ្សិត ដោយហេតុថាពពួកផ្សិតនេះ អាចលូតលាស់ដោយងាយបើអ្នកមានទម្លាប់លិតបបូរមាត់ញឹកញាប់។ ប៉ុន្តែអ្នកអាចការពារដោយគ្រាន់តែបង្គ្រប់ជាតិទឹក និងកាត់បន្ថយការលិតមាត់ញឹកញាប់ជាការស្រេច។
  • ប្រតិកម្មអាល្លែកហ្ស៊ី៖ ករណឺខ្លះអ្នកប្រហែលមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយនឹងផលិត ផលដែលអ្នកប្រើប្រាស់ និងប្រភេទអាហារខ្លះ ដូច្នេះអ្នកត្រូវចំណាំ និងចៀសវាងពីផលិតផល ឬអាហារទាំងនោះ។ 
  • ខ្វះជាតិទឹក៖ បបូរមាត់ មាត់ និងភ្នែក ឡើងស្ងួតជាសញ្ញានៃកង្វះជាតិទឹកក្នុងខ្លួន ដូច្នេះ អ្នកត្រូវបង្គ្រប់ជាតិទឹកឡើងវិញ យ៉ាងហោចណាស់៨ទៅ១២កែវក្នុងមួយថ្ងៃ។ ប្រសិនអ្នកមានជំងឺទឹកនោមផ្អែម ឬជាអ្នកកីឡា ត្រូវបង្កើនការទទួលទានទឹកបន្ថែម ព្រោះកង្វះជាតិទឹកនឹងធ្វើឱ្យអតុល្យភាពនៃសារធាតុរ៉ែក្នុងរាងកាយ។
  • ការបំផ្លាញពីពន្លឺព្រះអាទិត្យ៖ ការប្រឈមជាមួយពន្លឺព្រះអាទិត្យ និងខ្យល់នៅរដូវត្រជាក់ អាចឱ្យបបូរមាត់ប្រះរបស់អ្នកមានការឈឺចាប់ ដូច្នេះអ្នកគួរប្រើក្រែមលាបបបូរមាត់ដែលអាចការពារពន្លឺព្រះអាទិត្យបាន។
  • កង្វះវីតាមីន៖ វីតាមីន B2 មានសារៈសំខាន់បំផុតចំពោះមុខងាររបស់កោសិកា ការធ្វើ មេតាប៉ូលីស និងរក្សានូវកម្រិតអាស៊ីតអាមីណេក្នុងឈាម ប្រសិនបបូរមាត់របស់អ្នក ប្រេះ នោះអាចមានន័យថាអ្នកកំពុងខ្វះនេះវីតាមីនB2ហើយ ដូច្នេះ អ្នកគួរបង្កើនការទទួលទាន អាហារដែលសម្បូរដោយវីតាមីន B2 ដូចជាស៊ុត និងសាច់បន្ថែម។
  • លើសកម្រិតវីតាមីន A៖ បបូរមាត់ស្ងួតក៏អាចដោយសារតែក្នុងខ្លួនរបស់អ្នកមានផ្ទុកនូវ វីតាមីនA ច្រើនហួស ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នចំពោះរបបអាហារប្រចាំថ្ងៃដែលមានជាតិវីតាមីន A របស់អ្នក។
  • ការប្រើថ្នាំ៖ ប្រសិនអ្នកកំពុងប្រើប្រាស់ថ្នាំសម្រាប់អ្នកជំងឺដែលមានការថយចុះនូវការ ផលិតអ័រម៉ូនអង់ដូគ្រីន ថ្នាំព្យាបាលមុន ឬថ្នាំលើសឈាម អ្នកអាចនឹងអាល្លែកហ្ស៊ី ហើយបង្កជាការស្ងួតមាត់ ដូច្នេះ អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យចំពោះមូលហេតុទាំងនេះ។

អ្នកអាចព្យាបាលការប្រះបបូរមាត់នេះ ដោយវិធីសាមញ្ញ រួមជាមួយការការពារបន្ថែម តែប្រសិនបបូរមាត់របស់អ្នកនៅតែបន្តស្ងួត ឬប្រេះ អ្នកត្រូវជួបគ្រូពេទ្យឯកទេសស្បែកជាបន្ទាន់៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)