ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុតិចជាង ១០ ឆ្នាំ ។
ហើយក្នុងករណីនេះ សូមនាំកុមារមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្ស័យថាកុមារកើតជំងឺគ្រុនឈាម បន្ទាប់ពីលេចចេញនូវរោគសញ្ញាខាងក្រោមនេះ ៖
រោគសញ្ញាជំងឺគ្រុនឈាមកម្រិតស្រាល ៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាល
- ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
- ឈឺនៅខាងក្រៅភ្នែក
- ចេញកន្ទួលក្រហមៗពេញខ្លួន
- ក្អួត និងចង្អោរ
- ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ។
រោគសញ្ញាជំងឺគ្រុនឈាមកម្រិតធ្ងន់ ៖
- ការហូរឈាមចេញពីច្រមុះ និងមាត់
- ឈឺពោះធ្ងន់ធ្ងរ
- ក្អួតជាប់រហូត
- ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
- មានបញ្ហានៅសួត, ថ្លើម និងបេះដូង
- ស្រាវជ្រាវ និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom
- សូមទាញយកកម្មវិធីសុខក្រមនៅលើកម្មវិធីទូរស័ព្ទដៃ ដោយវាយពាក្យថា Sokhakrom ក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ