(+855) 11 909 020 / 69 909 011

វិធីលាងដៃឱ្យបានត្រឹមត្រូវអំឡុងពេលជំងឺកូរ៉ូណា (Covid-19)

ការអនាម័យដៃឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ក្នុងអំឡុងពេលរីករាលដាលនៃការឆ្លង ជំងឺកូរ៉ូណា (Covid-19) គឺជារឿងសំខាន់ណាស់ ដែលមិនត្រឹមតែ ឪពុកម្ដាយ និងអាណាព្យាបាល គួរដឹងនោះទេ គឺត្រូវណែនាំទៅកាន់កុលបុត្រកុលធីតារបស់លោកអ្នកផងដែរ ។ 

គ្រប់ពេលវេលា គ្រប់ទីកន្លែង សូមលាងដៃឱ្យបានញឹកញាប់ (សូមមើលនៅខាងក្រោម) ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់ជូតមាត់ ហើយបន្ទាប់មកបោះចោលក្រដាស់ជូតមាត់ទៅក្នុងធុងសំរាមបិទជិត ហើយកុំប៉ះភ្នែក មាត់ ឬច្រមុះ ប្រសិនបើពួកគេមិនបានលាងដៃឱ្យបានត្រឹមត្រូវនោះទេ។ 

ខាងក្រោមនេះជាការណែនាំពីវិធីលាងដៃដែលត្រឹមត្រូវ ៖ 

ជំហានទី ១: លាងដៃជាមួយទឹកស្អាត ឬផ្សើមដៃជាមួយទឹកស្អាត ឬទឹកហូរដូចជាទឹកម៉ាស៊ីន ។
ជំហានទី ២៖ ប្រើប្រាស់សាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម ។
ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ  និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី ឬ៣០វិនាទី។ 
ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹកស្អាត ឬទឹកហូរដូចជាទឹកម៉ាស៊ីន ។
ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់  និងបន្ទាប់ពីទៅបន្ទប់ទឹក។ 

ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទដោយ ក្រុមការងារ សុខក្រម-Sokhakrom 
ប្រភពៈ អង្គការយូនីសេហ្វ ប្រភពៈ អង្គការសុខភាពពិភពលោក

សុខក្រម-Sokhakrom កម្មវិធីសុខភាពនៅលើទូរស័ព្ទដៃ ទាញយកដោយសេរី ដើម្បីអានអត្ថបទ និងទស្សនាវីដេអូសុខភាព បកស្រាយដោយ វេជ្ជបណ្ឌិតល្បីៗក្នុងប្រទេសកម្ពុជា ។ 
សូមគោរពជូន វេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម-Sokhakrom យើងខ្ញុំ តាមរយៈទំព័រហ្វេសបុក sokhakrom និងវេបសាយ sokhakrom.com ។