(+855) 11 909 020 / 69 909 011

វិធីតាមបែបធម្មជាតិ ជួយបំបាត់និងបន្ថយអាការតឹងច្រមុះ ហៀរសំបោរ ឈឺបំពុងក

ជាធម្មតាក្នុងរដូវត្រជាក់ មនុស្សភាគច្រើនអាចនឹងកើតអាការ និងជំងឺមួយចំនួនដូចជា  តឹងច្រមុះ ហៀរសំបោរ ឈឺបំពុងក និងជំងឺរាគជាដើម ។ 

ដូច្នេះ ដើម្បីបំបាត់និងបន្ថយអាការខាងលើ លោកអ្នកអាចជ្រើសរើសយកវិធីណាមួយខាងក្រោមនេះ ដោយយល់ថាងាយស្រួលសម្រាប់ខ្លួនឯង មកអនុវត្តឱ្យបានញឹកញាប់ក្នុងមួយសប្ដាហ៍ ។ 

១. ខ្ញី 
បង្កើនការញ៉ាំខ្ញី តាមដែលអាចធ្វើទៅបាន ដូចជា ផឹកតែខ្ញី បន្ថែមខ្ញីក្នុងអាហារ ។ ខ្ញី គឺជាមើមរុក្ខជាតិ ផ្ដល់អត្ថប្រយោជន៍ច្រើនរាប់មិនអស់ ហើយដែលក្នុងនោះរួមមានទាំង ប្រឆាំងជំងឺគ្រុនផ្ដាសសាយ បំបាត់អាការឈឺក សម្រួលដល់អាការក្អួតចង្អោរ និងអាការផ្សេងៗទៀត។ 

២. ខ្ទឹមស
បង្កើនការញ៉ាំខ្ទឹមស អាចញ៉ាំ ៣ ទៅ ៥ កំពឹង ក្នុង ១ សប្ដាហ៍ និងមួយដង ញ៉ាំ ១ កំពឹង។ 

៣. ជីអង្កាម 
ជីអង្កាម គឺជាប្រភពនៃសារជាតិម៉ុងតុល ដែលជួយប្រឆាំងជំងឺផ្ដាសាយ បំបាត់អាការតឹងច្រមុះ ឈឺបំពង់ក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះ អ្នកគួរតែផឹកទឹកតែជីអង្កាមក្ដៅឧណ្ហៗ ១ ពេង ឬញ៉ាំស្លឹកជីអង្កាមស្រស់ ៤ ទៅ ៥ សន្លឹកជារៀងរាល់ថ្ងៃ។ 

៤. ក្រូចឆ្មា
ក្រូចឆ្មា គឺជាប្រភពនៃវីតាមីន C ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំ ឱ្យកាន់តែរឹងមាំដើម្បីប្រឆាំងជំងឺផ្សេងៗ ជាពិសេសប្រឆាំងជំងឺផ្ដាសាយ និងវីរុសបង្កជំងឺផ្សេងៗក្នុងរដូវត្រជាក់ ។ ដូច្នេះ អ្នកអាចផឹកតែក្រូចឆ្មារក្ដៅឧណ្ហៗបាន ហើយវាមិនត្រឹមតែជួយការពារពីជំងឺផ្ដាសាយនោះទេ ថែមទាំងសម្លាប់មេរោគ និងជួយបញ្ចេញជាតិពុល ចេញពីរាងកាយមកក្រៅថែមទៀតផង។  

៥. ផឹកតែក្ដៅៗ និងញ៉ាំស៊ុបក្ដៅៗ

ការផឹកតែក្ដៅៗ និងញ៉ាំស៊ុបក្ដៅៗក្នុងរដូវត្រជាក់ ពិតជាល្អខ្លាំងណាស់ ដែលអាចជួយបង្កើនកំដៅក្នុងខ្លួន និងបន្ថយហានិភ័យ ឆ្លងជំងឺផ្ដាសាយពីអ្នកដទៃ ។ ដូច្នេះ សូមបង្កើនការផឹកទឹកក្ដៅឧណ្ហៗ មិនថា ទឹកតែក្ដៅ ទឹកក្រូចឆ្មាក្ដៅ ឬទឹកឃ្មុំក្ដៅ ឬញ៉ាំស៊ុបក្ដៅ នោះទេ យ៉ាងមានប្រសិទ្ធភាព ។ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមតម្លើងកម្មវិធីសុខក្រម នៅលើទូរស័ព្ទដៃរបស់លោកអ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store ឬ App Store ដើម្បីអានអត្ថបទនិងទស្សនាវីដេអូ ស្ដីពីគន្លឹះសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេសកម្ពុជា 

- សូមគោរពជូន វេជ្ជបណ្ឌិត ដែលមានបំណងចង់ចែករំលែក គន្លឹះថែទាំសុខភាព ទៅកាន់ប្រជាជនកម្ពុជា សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ