(+855) 11 909 020 / 69 909 011

 ភេសជ្ជៈប៉ូវកម្លាំងពិសេសសម្រាប់អ្នកទើបតែហាត់ប្រាណរួច

សុខភាពៈ ការណែនាំបានបង្ហាញថា បន្ទាប់ពីនឿយហត់ជាមួយនឹងការហាត់ប្រាណមិនថាពេលព្រឹក ឬពេលល្ងាច លោកអាចពិសារភេសជ្ជៈ ដែលផ្សំឡើងពីគ្រឿងផ្សំជាច្រើនមុខ ដូចមានបង្ហាញជូនខាងក្រោមនេះ​ ដើម្បីសុខភាពកាន់តែប្រសើរទ្វេដង។ 

 

គ្រឿងផ្សំៈ

-ទឹកក្រូច​ច្របាច់​ចំនួន១/៤នៃ​ពែង

-ស្វាយ​ចំនួន១ផ្លែចិត​ជាដុំៗ

-ចេក​ចំនួន១ផ្លែចិត​ជាដុំៗ

-កូន​ការ៉ុត (ឬ​ការ៉ុត​ធម្មតា១/២) ចំនួន១

-យ៉ា​អ៊ួ​រ​រសជាតិ​វ៉ា​នី​ឡា​ចំនួន១ប្រអប់

-ទឹកកក​ចំនួន២ដុំឬ​ច្រើន​តាម​ចំណូលចិត្ត

-ម្សៅ​ខ្ញី​ចំនួន១ស្លាបព្រា​កាហ្វេ

 

វិធីធ្វើៈ 

-ជាដំបូងលោកអ្នកចាក់ទឹកក្រូចច្របាច់ និងគ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក

-ក្រឡុកគ្រឿងផ្សំទាំងអស់ច្រើនដង​រហូតទាល់តែទឹកកក​ម៉ត់ល្អជាការស្រេច៕ 

 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់