សុខភាព៖ ការណែនាំបានបង្ហាញថា បើលោកអ្នកទទួលទានភេសជ្ជៈ ដែលផ្សំពីស្លឹកល្ហុង នោះលោកអ្នកនឹងទទួលបាន សារៈប្រយោជន៍ជាច្រើនដូចជា៖
-បន្សុទ្ធជាតិពុល ទប់ស្កាត់ជំងឺមហារីក និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម
-ផលិតប្លាកែតឈាម
-ជួយដល់ប្រព័ន្ធរំលាយអាហារ
-ពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងជំងឺដូចជា គ្រុនចាញ់ គ្រុនឈាម និង មហារីក
-ជួយឱ្យរដូវមកទៀងទាត់
-ប្រឆាំងរលាក និងជំរុញកម្រិតថាមពលក្នុងរាងកាយ
-បន្ថយកម្រិតជាតិស្ករក្នុងឈាម
-ជំនួយដល់សុខភាពបេះដូង
របៀបធ្វើៈ
- ជាដំបូង យកស្លឹកល្ហុង១ក្ដាប់ ពូតយកទឹក ហើយចាក់ចូលក្នុងទឹកសុទ្ធតែមួយកែវចំណុះ ២៥០ មល រួចរក្សាទុកក្នុងទូទឹកកក (កន្លែងមិនកក) រយៈពេល ៤-៥ ថ្ងៃ។ បន្ទាប់ពីរក្សាទុកតាមការណែនាំរួចហើយ លោកអ្នកត្រូវយកវាមកពិសាឱ្យអស់ ក្រោយពេលបាយថ្ងៃត្រង់។
សូមបញ្ជាក់ថាៈ ស្លឹកល្ហុងផ្ទុកនូវសមាសធាតុ Alkaloid ពិសេសមួយហៅថា Carpaine ដែលមានប្រសិទ្ធភាពខ្ពស់ ការពាររាងកាយប្រឆាំងជាតិគីមី។
កែសម្រួលៈ សុខក្រម
ប្រភពៈ Health And Natural Medicine