សុខភាពៈ ការគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ គឺជួយសម្រកទំងន់បានយ៉ាងល្អ។ ដូច្នេះ ដើម្បីសម្រកទំងន់ លោកអ្នកគួរតែអនុវត្តតាមការណែនាំខាងក្រោម៖
-កាត់បន្ថយការទទួលទានអាហារសម្រន់ ក្នុងពេលរសៀល និងល្ងាច។
-ត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ២-៣ ដងក្នុងមួយសប្ដាហ៍។
-បន្ថយ និងចៀសវាង ការទទួលទានអាហារ ចៀន បំពង និងឆា អំបិល ផ្លែឈើ ដែលត្រាំ ឬជ្រក់ និងអាហារប្រភេទប្រៃ។
-ចាប់ផ្ដើមទទួលទានអាហារប្រភេទ សាច់ត្រី ស៊ុតពណ៌ស តៅហ៊ូ និងផលិតផលពីសណ្ដែកសៀង រួមទាំងអាហារស្ងោរ ចំហុយ និងអាំងឱ្យបានច្រើន និងជាប្រចាំផងដែរ៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់