(+855) 11 909 020 / 69 909 011

ស្លឹកស្ពៃក្ដោបជួយព្យាបាលជំងឺក្អក និងក្អករ៉ាំរ៉ៃ

សុខភាពៈ ដើម្បីព្យាបាលជំងឺក្អក និងក្អករ៉ាំរ៉ៃ លោកគ្រាន់អាចអនុវត្តតាមវិធីសាស្រ្តខាងក្រោមបាន។ 

 

គ្រឿផ្សំៈ

-ស្លឹកស្ពៃក្តោប ២ ទៅ ៣ សន្លឹក

-ទឹកឃ្មុំ

 

វិធីធ្វើៈ 

-ជាដំបូង លោកអ្នកត្រូវបកស្លឹកស្ពៃក្ដោប យកទៅស្ងោរឱ្យទន់ រួចយកវាមកលាបជាមួយទឹកឃ្មុំ (លាបតែម្ខាងបានហើយ) បន្ទាប់មកយកម្ខាងដែលលាបនោះ មកបិតលើទ្រូង (ករណីក្អកស្រាល) ឬបិតលើខ្នង (ករណីក្អកធ្ងន់ធ្ងរ)។

-យកកន្សែងមកព័ទ្ធត្រង់បរិវេណដែលបិត រួចយកស្កុតមករំជុំវិញកន្សែងនោះ ការពារកុំឱ្យកន្សែងរបូត បណ្ដាលឱ្យស្លឹកស្ពៃជ្រុះចេញពីទ្រូង ឬខ្នង ក្នុងអំឡុងពេលគេង។ 

-ត្រូវចាំថា លោកអ្នកអនុវត្តវិធីនេះ រួចគេងតែម្ដង ដើម្បីឱ្យស្លឹកស្ពៃក្ដោប និងទឹកឃ្មុំ បឺតយកជាតិពុលចេញពីខ្លួន ដែលបង្កឱ្យមានជំងឺក្អក។ 

-លោកអ្នកត្រូវអនុវត្តវិធីនេះ ពី ៥ ទៅ ៧ ថ្ងៃ ទើបមានប្រសិទ្ធិភាព។

 

 -កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់