សុខភាពៈ ភេសជ្ជៈធម្មជាតិដែលផ្សំពីគ្រឿងផ្សំខាងក្រោមនេះ គឺជួយសម្រកទម្ងន់រហូតដល់ទៅ ៥ គីឡូក្រាម ក្នុងរយៈពេលតែ ៥ ថ្ងៃប៉ុណ្ណោះ។
គ្រឿងផ្សំៈ
- ជីវ៉ាន់ស៊ុយ ៦០ ក្រាម
- ទឹកក្រូវឆ្មាស្រស់ ១ ផ្លែ
- ទឹកស្អាត ៣០០ មីលីលីត្រ
វិធីធ្វើៈ
- យកជីវ៉ាន់ស៊ុយលាងឱ្យស្អាត
- យកគ្រឿងផ្សំទាំងអស់ដាក់ក្នុងម៉ាស៊ីនទឹកក្រឡុក
- ក្រឡុងឱ្យសព្វប្រហែល ៥ នាទី រហូតទាល់តែទឹកដែលក្រឡុកនោះ ក្លាយជាល្បាយខាប់។
ការណែនាំៈ
- ទទួលទានទឹកដែលក្រឡុកហើយ ជារៀងរាល់ព្រឹក មុនពេលបរិភោគអាហារពេលព្រឹក
- ត្រូវបន្តពិសាក្នុងរយៈពេល ៥ ថ្ងៃ ជាប់គ្នា ទើបទទួលបានលទ្ធផល ស្រក ៥ គីឡូក្រាម
- បើលោកអ្នកចង់បន្តពិសាទៀត ត្រូវផ្អាករយៈពេល ១០ ថ្ងៃសិន បន្ទាប់ពីពិសាបាន ៥ ថ្ងៃហើយ មុននឹងចាប់ផ្ដើមទទួលទានសារជាថ្មី។
សូមបញ្ជាក់ថាៈ ជីវ៉ាន់ស៊ុយ ជាបន្លែដែលសម្បូរដោយវីតាមីន C ដែក និងកាលស្យូម ងាយស្រួលក្នុងការរំលាយអាហារ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រកទម្ងន់៕
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់