(+855) 11 909 020 / 69 909 011

ជំងឺរលាកត្រចៀកអាចបណ្ដាលឱ្យមានដង្កូវក្នុងត្រចៀក

សុខភាពៈ បើលោកអ្នកទុកត្រចៀកឱ្យឈឺ (រលាកងត្រចៀក) ដោយមិនព្រមព្យាបាល ក្នុងរយៈពេល ៣ ខែ នោះសាច់ក្នុងត្រចៀកអាចរលួយ មានក្លិនមិនល្អ ហើយថ្ងៃណា​បើសិនជា​លោក​អ្នក​ធ្វេសប្រហែស​បណ្តាល​ឱ្យ​សត្វ​រុយ​ពង​ដាក់ ហើយ​អាច​កើត​មាន​ដង្កូវ​ក្នុង​ត្រចៀក។ អាចនិយាយបានថា ជំងឺរលាកត្រចៀក ជាដើមហេតុធ្វើឱ្យមានដង្ហូវក្នុងត្រចៀក។ ជំងឺរលាកត្រចៀក កើតឡើងដោយសារ ពពួកមេរោគបាក់តេរី និងពពួកផ្សិត ឆ្លងចូលក្នុងត្រចៀក តាម​រយៈ​ការ​ខ្វះ​អនាម័យ ការ​ត្បារ ការ​ខ្វេះ ការ​កាយ​អាចម៍ត្រចៀក ជាមួយ​សម្ភារៈដែល​មាន​ផ្ទុកមេរោគ​ទាំងនេះ។ 

 

ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហាដង្កូវក្នុងត្រចៀក លោកអ្នកត្រូវអនាម័យត្រចៀកខ្ពស់ ជូតសម្អាតត្រចៀកឱ្យស្ងួត កុំទុកឱ្យនៅសើមៗចៀសវាងដុះផ្សិត ព្យាបាលជំងឺរលាកត្រចៀកឱ្យទាន់ពេល នឹងការពារកុំឱ្យមេរោគ និងសត្វរុយ ឆ្លងចូលក្នុងត្រចៀក។ 

 

សូមបញ្ជាក់ថាៈ ជំងឺរលាកត្រចៀក ថែមទាំងធ្វើឱ្យវៀចមាត់ ក្រដាស់ត្រចៀករងការបំផ្លាញ មេរោគស៊ី ក្រដាសត្រចៀក និងធ្ងន់ធ្ងរ គឺរលាកស្រោមខួរ​ក្បាល ដែលអាចបណ្ដាលឱ្យប្រកាច់ និងស្លាប់៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់