(+855) 11 909 020 / 69 909 011

កាកសំណល់ក្នុងមាត់ និងធ្មេញ បង្កជាជំងឺធ្ងន់ធ្ងរ

សុខភាពៈ បើលោកអ្នកមិនសម្អាតកាកសំណល់ចេញពីមាត់ធ្មេញ ក្រោយពេលបរិភោគចំណីអាហារឱ្យបានស្អាតទេ នោះកាកសំណល់ដែលនៅសេសសល់ក្នុងមាត់ និងជាប់ជើងធ្មេញ អាចបំលែងខ្លួនទៅជាអាស៊ីត បង្កជាជំងឺមួយចំនួន ដូចជាៈ 

 

- ធ្មេញឆាប់ពុកផុយ 

- ប្រហោងធ្មេញ 

- ផ្ទាំងកំបោរធ្មេញ 

- ជំងឺ​រលាក​អញ្ចាញ​ធ្មេញ

- ចេញ​ឈាម​តាម​ជើង​ធ្មេញ​

- ក្លិនមាត់មិនល្អ 

- ជំងឺ​រលាក​ជាលិកា​​ទ្រនាប់​ធ្មេញ

- ​បាក់​ធ្មេញ

 

ដូច្នេះ បន្ទាប់ពីបរិភោគចំណីអាហាររួចរាល់ លោកអ្នកគួរតែសម្ងាតធ្មេញឱ្យបានស្អាតជាប្រចាំ ហើយចំពោះករណីមិនទាន់ដល់ពេលដុសធ្មេញ លោកអ្នកអាចក្ពុរមាត់ដោយទឹកធម្មតាបាន ដើម្បីកាត់បន្ថយកាកសំណល់ក្នុងមាត់ធ្មេញ៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់