(+855) 11 909 020 / 69 909 011

ដំណោះស្រាយបញ្ហាងងុយគេងពេលបើកបរ

 

 

សុខភាពៈ ដើម្បីដោះស្រាយបញ្ហាងងុយគេងពេលធ្វើចរាចរណ៍ នឹងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ លោកអ្នកអាចអនុវត្តតាមវិធីសាស្រ្តខាងក្រោមៈ

 

- ក្នុងករណីធ្វើដំណើរឆ្ងាយ ត្រូវគេងពីយប់ឱ្យបាន ៧ ទៅ ៨ ម៉ោង មុនចេញធ្វើដំណើរ 

- កុំពិសាគ្រឿងស្រវឹងពេលយប់ មុនចេញដំណើរ ព្រោះជាតិស្រវឹងក្នុងស្រាបៀ អាចធ្វើទុកអ្នកពេលបើកបរ (ធ្វើឱ្យងងុយ)  

- កុំបង្អត់អាហារពេលព្រឹក ព្រោះការខ្វះជាតិស្ករ នាំឱ្យងងុយគេង

- ពិសាអាហារថ្ងៃត្រង់ឱ្យបានសមល្មម 

- ពិសាកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង

- បើអាចគួរជៀសវាងបើកបរក្នុងអំឡុងពេលរំលងអធ្រាត ព្រោះវាជាពេលដែលងងុយគេងខ្លាំង។ ជាមួយគ្នានេះ គួរតែមាននរណាម្នាក់អាចផ្លាស់វេនគ្នាបើកបរ​ ឬបើមិនដូច្នោះទេ បើមានអារម្មណ៍ងងុយគេង គួរតែរកកន្លែងសមគួរឈប់ចត់សម្រាកឱ្យស្វាងបន្តិច សឹមធ្វើដំណើរបន្តទៅមុខទៀត៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ