សុខភាពៈ ក្រៅពីជួយបណ្ដេញជាតិពុលក្នុងរាង្គកាយ ធ្វើឱ្យសុខភាពល្អ ការជិះកង់ បានផ្ដល់សារៈប្រយោជន៍ដល់សុខភាពផ្លូវចិត្ត និងខួរក្បាលផងដែរ ត្រង់ថា នៅពេលដែលអ្នកធាក់កង់សន្សឹមៗទៅតាមច្រវ៉ាក់របស់វា ពេលដែលកំពុងធ្វើដំណើរលើដងផ្លូវ នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ នឹងនរ ហើយស្ងប់ល្អ នឹងមានអធ្យាស្រ័យក្នុងខ្លួន ដោយមិនចង់ប្រកួតប្រជែងនឹងល្បឿនរបស់អ្នកដទៃ។ ត្រង់ចំណុចនេះ វាបានជម្រុញឱ្យផ្លូវចិត្តរបស់អ្នកមានភាពវិជ្ជមាន ហើយបញ្ចេញភាពតានតឹងតាមចលនាធាក់កង់។ ម្យ៉ាងវិញទៀត ពេលអ្នកជិះកង់ សរសៃឈាម បេះដូង និងខួរក្បាលរបស់អ្នក ធ្វើចលនាគ្រប់វិនាទី ដែលជម្រុញឱ្យខួរក្បាល មានភាពរហ័សរហួនក្នុងការគិត នឹងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់។ ដូច្នេះ សម្រាប់អ្នកដែលចង់អភិវឌ្ឍខួរក្បាល និងបំបាត់ភាពតានតឹង អាចយកការជិះកង់មកធ្វើជាកីឡា ក្នុងថ្ងៃសម្រាកបាន៕
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ