(+855) 11 909 020 / 69 909 011

គួរស្វែងយល់អំពី៖ ជំងឺកន្ទាលត្រអាក

សុខភាព៖ កន្ទាល​ត្រអាក​ ជាជំងឺសើស្បែក ដែលមានរោគសញ្ញា មានផ្ទាំងកន្ទួលប៉ោងៗ ហើយរមាស់ កើតគ្រប់កន្លែងនៃរាង្គកាយរបស់មនុស្ស ហើយនៅពេលដែលយើងអេះវា វាកាន់តែប៉ោងឡើង។

មូលហេតដែលនាំឱ្យកើតជំងឺ កន្ទាលត្រអាក គឺបណ្ដាលមកពី៖

- មេរោគ និងបាក់តេរី នៃជំងឺមួយចំនួនក្នុងខ្លួន (ជម្ងឺរលាកបំពង់ក រលាកច្រមុះរ៉ាំរ៉ៃ រលាកពោះវៀន ជម្ងឺភ្លឺ ឬស្រែង រលាកថ្លើមប្រភេទ B ឬ C) 

- រំញោចនៃស្បែក ដោយសារតែជូតដុសខ្លាំងនៅត្រង់បរិវេណដែលសើម  

- អាលែស្ស៊ីជាមួយធូលី ឬលម្អងផ្កា 

- ប្រតិកម្មចំណីអាហារ (ទឹកក្រូច ជាតិហឹរ អាហារសមុទ្រ ស៊ុត...)។

ដើម្បីព្យាបាលជំងឺកន្ទាលត្រអាក លោកអ្នកត្រូវ៖

- ដំបូន្មានល្អបំផុតដំបូងគេ គឺត្រូវប្រើប្រាស់ថ្នាំពេទ្យ តាមដំបូន្មានត្រឹមត្រូវរបស់អ្នកជំនាញវេជ្ជសាស្រ្ត 

- (ក្បួរបុរាណខ្មែរ) ចំពោះកន្ទាលត្រអាកឡើងធំប៉ោងៗ ត្រូវលោករំលោងភ្លើងដែលមានបរិមាណក្ដៅល្មម ដូចជា ដុតស្លឹកត្នោតមួយធាង ហើយឱ្យអ្នកកើតបន្ទាលត្រអាកលោតកាត់ចុះឡើង នោះកន្ទួលប៉ោងៗទាំងអស់ នឹងស្រកទៅវា ហើយជា (លោតទៅលោតមក មិនបណ្ដាលឱ្យមករលាកឡើយ)។

- អ្នកកើតជំងឺកន្ទាលត្រអាក ត្រូវតមចំពោះអាហារដែលមានជាតិហឺរ និងផលិតផលពីទឹកដោះគោ ព្រោះវាបណ្ដាលឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ នាំឱ្យងាយកើតជំងឺកន្ទាលត្រអាកឡើងវិញ៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ