សុខភាពៈ ការណែនាំបានបង្ហាញថា គ្រាប់សណ្ដែកផ្កាយ ផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដូចជា ជំនួយដល់ ស្បែក សក់ ភ្នែក ខួរក្បាល បេះដូង សន្លាក់ ឆ្អឹង កាត់បន្ថយជំងឺមហារីក រក្សាតុល្យភាពកូឡេស្តេរ៉ូ និងទំងន់។
របៀបប្រើប្រាស់ៈ ក្មេងក្រោមអាយុ ១០ ឆ្នាំ ញ៉ាំមួយពេល ១គ្រាប់ ។ មនុស្សពេញវ័យ ទទួលទាន ៥ គ្រាប់ក្នុងមួយពេល។ ក្នុងមួយថ្ងៃញ៉ាំ ៣ ពេល។
ដើម្បីឱ្យជាតិថ្នាំដែលចេញពីសណ្ដែកផ្កាយ កាន់តែមានប្រសិទ្ធិភាព ក្នុងអំឡុងពេលប្រើប្រាស់លោកអ្នកគួរតែព្យាយាមតមទំពាំង និងត្រីអណ្ដែង។
សូមបញ្ជាក់ថាៈ ក្នុងអំឡុងពេលញ៉ាំគ្រាប់សណ្ដែកផ្កាយ លោកអ្នកនិងមានអារម្មណ៍ថា ចង់ក្អួតចង្អោរ ធីងធោង ល្ហិតល្ហៃ រាករូស និងជួនកាលមានអារម្មណ៍ថាចេញផ្សែងតាមត្រចៀក។ អាការនេះ សូមលោកអ្នកកុំបារម្ភឱ្យសោះ វាមិនបានប៉ះពាល់ដល់សុខភាពនោះទេ ហើយសូមបន្តញ៉ាំទៀត ព្រោះជាតិថ្នាំដែលកំពុងតែបញ្ចេញក្នុងខ្លួនរបស់អ្នក។
កែសម្រួលៈ សុខក្រម-sokhakrom
ប្រភពៈ សុខភាព និងសម្រស់